សម្ដេចតេជោ អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តរជាតិ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាព

2023/05/03 10:51:36 am        317

ភ្នំពេញ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោកយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកជំនាញបច្ចេកទេស ការផលិត និងផ្សព្វផ្សាយព័ត៌មាន។

តាមរយៈសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្ដេចផ្ទាល់បានចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសនេះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ បាន​លើកយកប្រធានបទស្តីពី «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំង​ចលករនៃសិទ្ធិមនុស្សដទៃទៀត» ស្របពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិ​នយោបាយ និងសេដ្ឋកិច្ចសកល បង្កឱ្យកើតមានបង្ហ ជាច្រើន ដូចជា ជម្លោះប្រដាប់អាវុធ អំពើហិង្សា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការអនុវត្តស្តង់ដាពីរនូវសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយរុស្សីពីសំណាក់លោកខាងលិចដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស វិសមភាពប្រតិបត្តិការពាណិជ្ជកម្មសកល សេរីភាពនៃការបញ្ចេញមតិ ការធ្វើចំណាកស្រុក និង​បញ្ហាប្រឈមជាច្រើនទៀតរបស់ប្រជាជននៅទូទាំងសកលលោក។

សម្ដេចតេជោ ថ្លែងថា ការរីកសាយភាយនព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលធ្វើប៉ះពាល់​ដល់កិត្តិយស ​និងសិទ្ធិបុគ្គលឯកជន ​លិទ្ធិប្រជាធិបតេយ្យ ​ដែលទាមទារឱ្យស្ថាប័នអន្តរជាតិ ស្ថាប័នរដ្ឋ ​ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះ​ស្រាយរួមគ្ន ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល។

សម្ដេចតេជោ បញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការ​គាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ​ស្របតាមរដ្ឋធម្មនុញ្ញ និង​ច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យ​សារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយ​នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប ​និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនអ្នក​សារព័ត៌មានជាតិ និងអន្តរជាតិដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលយកព័ត៌មាន ​និងផ្សព្វផ្សាយព័ត៌មាន ដោយ​រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឱ្យការ​រៀបចំ​ការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន ​គ្មានការរំខានដល់ការប្រកួត និងចូលរួមផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្ដល់​សិទ្ធិជូន​ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយ​ដោយឥតគិតថ្លៃ និងចូលទស្សនា​ព្រឹត្តិការណ៍​ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយឥតគិតថ្ល៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am