មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ព្រមានចាន់វិធានការដល់អង្គការណាដែលយករឿងសង្គម​មក​ពាក់ព័ន្ធ​រឿងនយោបាយ

2023/05/03 05:51:44 pm        362

អគ្គនាយ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា លោក តូច ចាន់នី បានស្នើដល់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើ​កិច្ច​ការងារ​ក្នុង​សង្គម ជាពិសេសទាក់ ទងនិងកុមារ សូមកុំយករឿងនយោបាយមកលាយឡំ ហើយ​ប្រសិន​លោក​មើល​ឃើញថា អង្គការនោះយករឿងកុមារ និងសង្គមមកពាក់ព័ន្ធនយោបាយនោះ លោក​នឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន។

នៅក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីបន្ត រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវិនីតិសម្បទាជាមួយនិងអង្គការចំនួន២២ទាក់ទង និងកិច្ចការពារកុមារ នៅថ្ងៃទី២ ខែ​ឧសភា ឆ្នាំ ២០២៣នេះ លោក តូច ចាន់នី បានលើកឡើងថា អង្គការខ្លះបានធ្វើកិច្ចព្រមព្រៀង​ជាមួយ​រាជ​រដ្ឋាភិបាល ថាជួយរាជរដ្ឋាភិបាលក្នុងកិច្ចការពារសង្គម និងកុមារ ប៉ុន្តែពួកគេបែ​ជា​យក​កុមារ​ធ្វើ​ជា​ឡេសវាយប្រហារ ដល់រដ្ឋាភិបាល​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ពួក​ផង​ខ្លួន​ទៅ​វិញ។

លោកតួច ចាន់នីបានលើកឡើងថា រដូវនេះគឺជារដូវនយោបាយ ហើយ​លោកតែងតែ​លើក​នូវ​គ្រប់​កម្ម​វិធី​ដោយរំលឹកដល់អង្គការដៃគូទាំងអស់ ដែលធ្វើកិច្ចការងារ​សង្គម​សូម​កុំ​យក​រឿង​នយោបាយ​មក​លាយ​ឡំ​ជាមួយរឿងសង្គម ដោយបញ្ហានេះលោក​បានមើលឃើញអង្គការមួយ​ចំនួនហើយ​ដែល​ធ្វើបែ​បនេះ។ លោកបានបញ្ជាក់ថា ការធ្វើនយោបាយរបស់បុគ្គលគឺជាសិទ្ធរបស់ពួកគេ ហើយ​ការ​ស្រលាញ់គណ បក្សណាមួយគឺជាសិទ្ធិរបស់គេដែរ ប៉ុន្តែសូម​កុំ​យក​រឿងក្មេងៗ​ជួប​បញ្ហា​បន្តិច​បន្ទួច​យកមកបង្ហោះ និងធ្វើរបាយការណ៍ ដោយចោទប្រកាន់រាជរដ្ឋាភិបាលមិនអើពើ និង​មិន​គិតគួរ​ដល់ពួកគេ ដោយការធ្វើបែបនេះគឺ វាខុសពីវិជ្ជាជីវៈ​ដែល​យើង​បាន​ព្រម​ព្រៀងជាមួយ​គ្នា​នោះ​។

លោកតូច ចាន់នី បានសង្កត់ធ្ងន់ថា« សូមកុំយករឿងបែបនេះ​មក​កេង​ចំណេញ​នយោបាយ​ខ្លួន​ឯង​ គឺមិនអាចនោះទេ ប្រសិនបើខ្ញុំដឹង និងរកឃើញ ខ្ញុំនឹង​ចាត់​វិធា​ន​ការ​ហើយ​…​តែ​យ៉ាង​ណា​យើង​បាន​រក ឃើញមួយចំនួនហើយដោយគាត់បានយករូបកូនក្មេងដែលជួបការលំបាក យក​មក​ថត​បង្ហោះ ដោយបានចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់ក្មេងៗ ទាំង​នោះ​ទេ ហើយខណៈដែលគាត់ថតក្មេង ជនពិការ និងជនអនាថា​ទាំង​នោះ​មក​បង្ហោះ​គឺ​មិន​បាន​បិទ​មុខ ដល់ពួកគេនោះទេ ដែលនេះបាន​ធ្វើ​ឲុ្យ​មាន​ការ​ប៉ះពាល់​ដល់​ជីវិត​ឯក​ជន​របស់​ក្មេងៗ​ទាំង​នោះ​ផង​ដែរ​»។

លោកបានបន្តទៀតថា ការលើកឡើងរបស់លោកបែបនេះគឺមិនមែនជាការគំរាមកំហែង ដល់អង្គ ការណានោះទេ ប៉ុន្តែលោក​ធ្វើ​នេះ​គឺ​ស្រប់​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​របស់​អង្គការ​ទាំង​នោះ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតែប៉ុណ្តោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm