អភិបាលខេត្តតាកែវ ណែនាំ​ឲ្យ​សមត្ថកិច្ច​​ចុះធ្វើការផាកពិន័យ​ចំពោះអ្នក​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាត​នៅតាមទីសាធារណៈ

2021/05/05 10:34:41 pm        204

តាកែវ៖  អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាង​ម៉ឹងម៉ាត់​ដល់​អភិបាលក្រុងស្រុក ​និងសមត្ថកិច្ច​​ ពាក់ព័ន្ធត្រូវចុះពិនិត្យ​នៅតាមទីសាធារណៈ​ និងកន្លែងលក់ដូនានា​​នៅ​ក្នុងមូលដ្ឋាន​របស់ខ្លួន ត្រូវធ្វើការផាកពិន័យចំពោះបុគ្គល​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាតតៅតាមច្បាប់​ ដែលបានកំណត់។

នៅក្នុងកិច្ចប្រជុំបន្ទាន់របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ​ បន្ទាប់ពី​ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវ​អនុវត្ត​កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តតាកែវ មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាលកំណត់យកទីតាំង​ភូមិសាស្ដ្រខេត្តកំពង់ចាម តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ការកំណត់នេះ គឺដោយសារខេត្តទាំងបី បាននឹងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុង​សហគមន៍។ ដូច្នោះ​ដើម្បីអនុវត្តន៍ការកំណត់របស់ក្រសួង​សុខាភិបាល​ អភិបាលក្រុងស្រុក និងសមត្ថកិច្ច​ពាក់ព័ន្ធត្រូវធ្វើសកម្មភាព ចុះទៅដល់ទីតាំងសាធារណៈ កន្លែងលក់ដូនានា ជាពិសេស​ហាងកាហ្វេ ហើយបើឃើញមានបុគ្គលណាម្នាក់​មិនគោរពតាមការនែនាំ​របស់​ក្រសួងសុខាភិបាល ដោយមិនបានពាក់ម៉ាស់ ឬមិនរក្សាគម្លាតនៅពេលដែល​ប្រមូលផ្ដុះ​គ្នាចាប់​ពីពីរនាក់ឡើងទៅ ត្រូវតែធ្វើការផាកពិន័យតៅតាមច្បាប់​ដោយគ្មានការយោគយល់​អ្វីទាំងអស់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ​ ក៏បានណែនាំដល់អាជ្ញាធក្រុងស្រុកត្រូវ​ពង្រឹង​​ការគ្រប់គ្រងការ​ ធ្វើចត្តាឡីស័ក តាមមូលដ្ឋាននិងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ​ក្នុងព្រឹត្តិការណ៍ ដើម្បីអោយមកធ្វើចត្តាឡីស័ក ពង្រឹងការគ្រប់គ្រងត្រួត​ពិនិត្យតាម​ច្រកព្រំដែន​ ( ការចេញ ចូលជាពិសេសពង្រឹងការគ្រប់សណ្តាប់ធ្នាប់ សន្តិសុខ តាម​ទីប្រជុំជន​ព្រមទាំងត្រូវចុះបាញ់ថ្នាំសំលាប់​ មេរោគតាមផ្សារ​ និងតាមរោងចក្រ​ដើម្បីទប់ស្កាត់​ការរីក​រាលដាល​ជំងឺកូវីដ១៩ ​នៅក្នុងសហគមន៍៕

ដោយ៖គុជ វិភាគ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm