ក្រុមមេដឹកនាំមកពីប្រទេសកូសូវ៉ូ និង ស៊ែប៊ី បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីកំណត់ទីតាំង និងបញ្ជាក់ឈ្មោះមនុស្សរាប់រយនាក់ដែលនៅតែបាត់ខ្លួនពីសង្រ្គាមឆ្នាំ១៩៩៨ -១៩៩៩ ។ មនុស្សជាង ១៣.០០០នាក់ បានស្លាប់ អំឡុងជម្លោះ ដែលបានសម្លាប់ជនជាតិភាគតិច អាល់បានីភាគច្រើន របស់ប្រទេសកូសូវ៉ូ ប្រឆាំងនឹងប្រទេសស៊ែប៊ី ។

យោងតាមសហភាពអឺរ៉ុប មនុស្ស១.៦២១នាក់ នៅតែបាត់ខ្លួននៅឡើយ ។
សហភាពអឺរ៉ុប បានដឹកនាំផ្សះផ្សាទំនាក់ទំនងមកធម្មតាវិញរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ ដែលបានប្រកាសឯករាជ្យខ្លួនក្នុងឆ្នាំ២០០៨ ។

បណ្ដាប្រទេសលោកខាងលិចភាគច្រើន បានទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូ តែប្រទេសស៊ែប៊ីមិនបានទទួលស្គាល់ទេ។ កិច្ចព្រមព្រៀងលើអ្នកបាត់ខ្លួន ត្រូវបានឯកភាពអំឡុងជំនួបពិភាក្សា ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ។
ក្រោមកិច្ចព្រមព្រៀងនេះ លោកប្រធានាធិបតី ស៊ែប៊ី Aleksandar Vucic និង លោកនាយករដ្ឋមន្ត្រី កូសូវ៉ូ Albin Kurti បានប្ដេជ្ញាប្រើទិន្នន័យ ផ្កាយរណប និងបច្ចេកវិទ្យាទំនើប រួមទាំង ការកំណត់ដោយប្លង់ឡាស៊ែរ ដើម្បីស្វែងរកផ្នូររួម ៕