លោក Radwan Hisham Wahba បានភៀសខ្លួនចេញពីប្រទេសស៊ីរី ក្នុងឆ្នាំ២០១២ ទៅកាន់ប្រទេសស៊ូដង់ ដោយសង្ឃឹមថា នឹងបានកសាងជីវិតថ្មីបន្ទាប់ពីត្រូវរងការបាញ់ប្រហារនៅពេលប្រទេសរបស់លោក បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។

បច្ចុប្បន្ននេះខណៈអំពើហិង្សាហ៊ុមព័ទ្ធលំនៅឋានដែលខ្លួនរស់នៅ លោកនិងប្រជាជនស៊ីរីជាច្រើនទៀត ដែលកំពុងរស់នៅទីនោះ កំពុងធ្វើការផ្លាស់ទីលំនៅជាថ្មីទៀត។
ជាច្រើនថ្ងៃបន្ទាប់ពីគេចខ្លួនចេញពីការបង្ហូរឈាមក្នុងទីក្រុង Khartoum ខណៈក្រុមយោធាប្រយុទ្ធគ្នាភ្លាមៗ នៅក្នុងសង្គ្រាមថ្មី លោក Wahba កំពុងបោះជំរំ នៅតាមដងផ្លូវ នៃកំពង់ផែ Port Sudan លើឆ្នេរសមុទ្រក្រហម( Red Sea) ដោយកំពុងរងចាំការឆ្លងកាត់ទៅរកទីសុវត្ថិភាព និងការចាប់ផ្តើមជីវិតថ្មីមួយផ្សេងទៀត។

លោក Wahba មកពីទីក្រុង Zamalka នៅជិតទីក្រុងដាម៉ាស់ និយាយថា យើងសូមនិយាយថា ទៅកន្លែងណាក៏ដោយ ដែលប្រជាជនស៊ីរីទៅ លោកនឹងរស់នៅដោយឆ្លងកាត់សង្គ្រាមនេះ។
លោក បាននិយាយអំពីសង្គ្រាមថា អ្នកពុំអាចស្រម៉ៃថាវាមានសភាពបែបណាសម្រាប់ជនស៊ីវិល និងជនបរទេស គឺវាដូចគ្នា។ មនុស្សគ្រប់គ្នាកំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែកដោយមិនរើសមុខ។ គ្រាប់រ៉ុក្កែតត្រូវបានបាញ់ ហើយអ្នកពិតជាពុំដឹងនោះទេថា វាធ្លាក់នៅកន្លែងណា។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង៦៦,០០០នាក់ បានទទួលស្ថានភាពបែបនេះនៅក្នុងប្រទេសស៊ូដង់បន្ទាប់ពីប្រទេសកំណើតរបស់ពួកគេ ត្រូវបានបំផ្លាញដោយផ្នែកដោយសារតែជម្លោះ ចាប់តាំងពីឆ្នាំ២០១១។
ពេលនេះមនុស្សជាច្រើន បានព្យាយាមចូលរួមជាមួយជនបរទេសដ៏ច្រើន ដែលបានចាកចេញពីប្រទេសស៊ូដង់ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងទៅនេះ រួមទាំងក្នុងការជម្លៀស ដែលរៀបចំដោយរដ្ឋាភិបាលរបស់ពួកគេ។
ដោយព្រួយបារម្ភពីការវិលត្រឡប់ទៅកាន់ប្រទេសកំណើតដែលរងការបំផ្លាញ ប្រជាជនស៊ីរីមួយចំនួនពេលនេះបានជាប់ខ្លួនរវាងជម្លោះទំាងពីរ។ ជម្លោះនៅប្រទេសស៊ីរី បានជំរុញឲ្យមានការធ្វើអន្តោប្រវេសន៍ជាបន្តបន្ទាប់ ខណៈប្រជាជនរាប់សែននាក់បានស្លាប់ និងសេដ្ឋកិច្ចបានដួលរលំ ដោយប្រជាជននៅមុនសង្គ្រាមជាងពាក់កណ្តាល កំពុងចាកចេញពីលំនៅឋានរបស់ពួកគេ ហើយរាប់លាននាក់កំពុងស្វែងរកជីវិតថ្មី នៅក្រៅប្រទេស។