គ្រាប់រ៉ុក្កែត បាញ់ចេញពីតំបន់ហ្គាហ្សា បន្ទាប់ពីកូដករបង្អត់អាហារប៉ាឡេស្ទីនម្នាក់ស្លាប់ នៅក្នុងមន្ទីរឃុំឃាំងអ៊ីស្រាអែល

2023/05/03 07:24:09 pm        282

យន្តហោះប្រយុទ្ធរបស់អ៊ីស្រាអែល បានវាយលុកលើគោលដៅនៅទូទាំងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹងការបាញ់ស្រោចដោយគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់​ដោយក្រុមជីវពលកាលពីពេលដំបូងនៅពេលថ្ងៃបន្ទាប់ពីការស្លាប់របស់កូដករបង្អត់អាហារប៉ាឡេស្ទីនម្នាក់ នៅក្នុងមន្ទីរឃុំឃាំងអ៊ីស្រាអែល។

ផ្សែងខ្មួលខ្មាញ់ បានហុយឡើងទៅលើអាកាសនៅពេលយប់ ខណៈយន្តហោះប្រយុទ្ធ បានវាយលុក​លើគោលដៅជាច្រើន រួមទំាងជំរំហ្វឹកហាត់របស់ក្រុមហាម៉ាស់ ​ជាក្រុមអ៊ីស្លាមនិយម ដែលគ្រប់គ្រង​តំបន់ព័ទ្ធជុំវិញឆ្នេរ។

នៅពេលជាមួយគ្នានេះដែរ ស៊ីរ៉ែន បានរោទិ៍ឡើង នៅជិតទីក្រុង Sderot ប្រទេសអ៊ីស្រាអែល​ភាគខាងត្បូង និងតំបន់ផ្សេងៗទៀត នៅជុំវិញតំបន់ហ្គាហ្សា ខណៈវិទ្យារបស់ក្រុមហាម៉ាស់ បានរាយការណ៍ថា ក្រុមជីវពល កំពុងបន្តការទម្លាក់គ្រាប់បែករបស់ពួកគេលើគោលដៅ​ប្រទេស​អ៊ីស្រាអែល។

នៅក្នុងតំបន់ហ្គាហ្សា ក្រុមគាំទ្ររបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមមាន ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម បានអះអាងទទួលខុសត្រូវសម្រាប់ការបាញ់ស្ទាក់គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ ដែលបានបាញ់ឆ្ពោះទៅរកប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលថ្ងៃ។

យោធាអ៊ីស្រាអែល និយាយថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែត២៦គ្រាប់ត្រូវបានបាញ់​ចេញ​ពីតំបន់ហ្គាហ្សា។ ២គ្រាប់ បានធ្លាក់នៅទីក្រុង Sderot បណ្តាលឲ្យមនុស្ស៣នាក់រងរបួស រួមទាំង ជនបរទេសអាយុ២៥ឆ្នាំម្នាក់ ដែលអង្គភាពសេវារថយន្តសង្គ្រោះអ៊ីស្រាអែល និយាយថា​បានរងរបួសធ្ងន់​ដោយកអំបែងគ្រាប់។

ការប្រយុទ្ធគ្នានេះ មានរយៈពេលប្រហែលមួយខែ ​បន្ទាប់ពីមានការបាញ់តបតគ្នាឆ្លងកាត់ព្រំដែន រវាង អ៊ីស្រាអែល និងតំបន់ហ្គាហ្សា ​ដែលបានកើតឡើងបន្ទាប់ពី ការស្លាប់របស់ Khader Adnan សមាជិកជាន់ខ្ពស់របស់ក្រុមជីហាតអ៊ីស្លាម​ ដែលបានស្លាប់បន្ទាប់ពីរយៈពេល៧ថ្ងៃ នៃកូដកម្មបង្អត់អាហារ៕ 

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm