យោងតាមអ្នកផ្តល់ព័ត៌មានស្តីពីផែនការនេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris កំពុងជំរុញព្រឹត្តិការណ៍រៃអង្គាសមូលនិធិ លើកដំបូង ក្នុងពេលឆាប់ៗនៅសប្តាហ៍ក្រោយ ដើម្បីជួយចាប់ផ្តើមយុទ្ធនាការបោះឆ្នោតថ្មីឆ្នំា២០២៤។ ព្រឹត្តិការណ៍មួយចំនួន កំពុងត្រូវបានរៀបចំផែនការសម្រាប់លោក Biden រួមមានការទទួលភ្ញៀវ និងរៀបចំអាហារ ដែលអាចធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១០ ខែឧសភា។ កាលបរិច្ឆេទចុងក្រោយសម្រាប់ព្រឹត្តិការណ៍នានា អាចផ្លាស់ប្តូរ ហើយកាលវិភាគរបស់ប្រធានាធិបតី ពុំទាន់ត្រូវរៀបចំរួចរាល់នោះទេ ខណៈលោកដោះស្រាយវិបត្តិបពាក់ព័ន្ធនឹងការបង្កើនកម្រិតបំណុលនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងដំណើរទស្សនកិច្ចការទូត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល២សប្តាហ៍។
យោងតាមអ្នកដែលដឹងច្បាស់អំពីបញ្ហានេះបានឲ្យដឹងថា ជាមួយគ្នានេះ លោកស្រី Harris កំពុងត្រូវបានកំណត់ពេលសម្រាប់អ្វីដែលនឹងទំនងជានឹងរៀបចំព្រឹត្តិការណ៍រៃអង្គាសមូលនិធីលើកដំបូងរបស់លោកស្រី សម្រាប់យុទ្ធនាការនៅថ្ងៃទី១២ ខែឧសភាក្នុងការរៀបចំដ៏សំខាន់ នៅរដ្ឋ Georgia ។ លោកស្រីបានកំណត់ពេលរួចហើយទៅកាន់ទីក្រុង អាត្លង់តា សម្រាប់ព្រឹត្តិការណ៍ដែលបានប្រកាសកាលពីពេលមុន ដែលនឹងជួយដល់គណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ។
ខណៈលោក Biden បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកាតព្វកិច្ចប្រធានាធិបតី ចាប់តាំងពីការប្រកាសបំណងរបស់លោក សម្រាប់ការចូលរួមបោះឆ្នោតថ្មី ដែលប្រតិបត្តិការយុទ្ធនាការ កំពុងកើតមានឡើង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រឹត្តិការណ៍ដំបូង ដែលកំពុងរៀបចំផែនការ ត្រូវបានកំណត់ថាមានទំនាក់ទំនងជិតស្និត មានតួនាទីជាក្រុមតូចៗនៃម្ចាស់ជំនួយធំមានចំនួនតិចជាង៤០នាក់ ហើយត្រូវបានគេរំពឹងថា នឹងទទួលបាន ២,៥ លានដុល្លារសម្រាប់លោកBiden។ ថវិកានេះ នឹងជួយក្នុងយុទ្ធនាការចាប់ផ្តើមដំបូងលើការបង្កើតជំនួបជាមួយអ្នកបោះឆ្នោត និងម្ចាស់ជំនួយធំៗតាមបណ្តាញonline។
យោងតាមក្រុមហ៊ុន បានឲ្យដឹងថា ពួកគេបានចំណាយរួចហើយទឹកប្រាក់ចំនួន ៧៦៧.០០០ដុល្លារលើវេទិកា Facebook របស់ក្រុមហ៊ុន Meta និង២៤៦.០០០ដុល្លារ លើក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc។