ប្រណាំងរថយន្ត៖ អតីតអ្នកចាត់ការក្លិបបាល់ទាត់ Chelsea និង Tottenham Hotspur លោក Andre-Villas Boas នឹងចាប់ផ្តើមអាជីពប្រណាំងរថយន្ត Rally ពិភពលោកក្នុងខែឧសភានេះនៅលើទឹកដីព័រទុយហ្កាល់។
លោក Villas-Boas ដែលបានចាកចេញពីតំណែងដឹកនាំក្រុមបារាំង Olympique Marseille កាលពីខែមីនា និងបើកបររថយន្ត Citroen C3 ក្នុងក្របខណ្ឌ WRC3 ដែលការប្រកួតកំរិតទី៣ នៃ Rally ពិភពលោក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់វ័យ ៤៣ឆ្នាំរូបនេះក៏ធ្លាប់បទពិសោធលើការប្រកួតប្រណាំងយានយន្តនេះដែរ ដោយបានចូលរួមការប្រកួត Dakar Rally កាលពីឆ្នាំ ២០១៨ តែធ្វើមិនបានល្អ។ ការប្រកួត Rally នៅទឹកដីព័រទុយហ្កាល់គឺជាជុំទី៤ រដូវកាលនេះនឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ ២៣ ខែឧសភានេះ៕
អត្ថបទ៖នាង សុភាវុធ