ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសស្វាគមន៍ សូមស្វាគមន៍ទទួលយក លោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ខណៈលោកអៀ ចាន់ណាបានចេញវីដេអូ និងលិខិតសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោមានប្រសន៍ថា គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញានិងទ្រព្យសម្បត្តិដើម្បីការពារសន្តិភាព និងបន្តការ កសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។
សម្ដេចបញ្ជាក់ថា៖«ក្នុងន័យនេះគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅទៀត»៕

