អ្នកជំងឺកូវីដ១៩ ចំនួន២៧៥នាក់ នៅស្វាយរៀង បានជាសះស្បើយ និងបញ្ចប់​ការព្យាបាល

2021/05/06 12:48:19 am        377


ស្វាយរៀង ៖ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន២៧៥នាក់ ដែលកើត​ជំងឺកូវីដ-១៩ ឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង បានជាសះស្បើយ និង​បន្តឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀត​ មុនពេល​អនុញ្ញាតឱ្យពួកគេ​ទៅជួបជុំគ្រួសារ ។ក្នុងនោះ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន៣៥នាក់ផ្សេងទៀត នៅបន្តសម្រាកព្យាបាល។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភា នេះ បានប្រាប់BTVថា ​គិតត្រឹមថ្ងៃទី៣ ខែឧសភា នេះ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅស្វាយរៀង ក៏ដូចខេត្តមួយចំនួន ពលរដ្ឋខ្មែរ និងជនបរទេស បានកើតជំងឺកូវីដ១៩ តាមរយៈការចម្លងបន្ត​ និងផ្ទាល់ ចំនួន៣១៥នាក់ ក្នុងនោះ អ្នកជំងឺជាជនជាតិខ្មែរ ចំនួន៣០១នាក់ ជនជាតិវៀតណាម ៩នាក់ ចិន៤ នាក់​និងជនជាតិឥណ្ឌូស៊ី ១នាក់។

តាមរបាយការណ៍វឌ្ឍនភាព របស់គណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្ត ស្តីពីការងារ​ទប់ស្កាត់ជំងឺ បញ្ចៀស​ចម្លងចូលសហគមន៍ តាម​រយៈការបិទទីតាំងប្រកប​របរ ផ្ទះសំណាក់ ទីផ្សារ ក្លឹបកម្សាន្ត ​តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ​នៅក្នុងក្រុងបាវិត ក្រុងស្វាយរៀង និង​ទីប្រជុំជនស្រុកមួយចំនួន មួយរយៈចុងក្រោយនេះ សន្ទុះនៃជំងឺកូវីដ១៩ នៅស្វាយរៀង បានចាប់ផ្តើមបន្ថយ​ឥទ្ធិពល​ ពីការរីករាលដាលជាបន្តបន្ទាប់ ​ខណៈដែលរដ្ឋបាលខេត្ត បានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ពិសេស ការរឹតបន្តឹង​ការធ្វើដំណើរឆ្លងកាត់​ពី​ខេត្តមួយទៅ​ខេត្តមួយ ​និងការការទប់ស្កាត់ការលួចឆ្លងដែន រវាងកម្ពុជា និង​វៀតណាមផងដែរ៕

អត្ថបទ៖ ភា សារិត

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm