
ក្រសួងការពារជាតិនិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពប្រមាណ ១.៥០០នាក់ ដើម្បីបង្កើនធនធាន នៅព្រំដែនភាគខាងត្បូងរបស់ខ្លួន មុនមានការរំពឹងថាចំនួនជនអន្តោប្រវេសន៍នឹងកើនឡើង។
ពួកគេនឹងធ្វើការរួមគ្នាជាមួយសមាជិកឆ្មាំជាតិចំនួន២.៥០០នាក់ ដែលឈរជើងនៅទីនោះស្រាប់ ដើម្បីគាំទ្រការងាររបស់ទីភ្នាក់គាំទ្រព្រំដែន ។
មាត្រាទី៤២ ជាគោលនយោបាយសម័យលោក Trump ដែលផ្ដល់អំណាចឲ្យរដ្ឋាភិបាលបណ្ដេញចេញក្រុមជនអន្តោប្រវេសន៍គ្មានឯកសារលិខិតស្នាមដោយស្វ័យប្រវត្តិ ដែលនឹងផុតសុពលភាពនៅថ្ងៃទី១១ខែឧសភា ខាងមុខនេះ។
ក្រុមមន្ត្រីរំពឹងថា ចំនួនជនអន្តោប្រវេសន៍នឹងហក់ឡើងខ្ពស់នាពេលខាងមុខ។
មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានប្រាប់ សារព័ត៌មាន BBC កាលពីថ្ងៃអង្គារថា ចំនួនកងកម្លាំងយោធាបន្ថែមនឹងត្រូវបញ្ជូនរយៈពេល៩០ថ្ងៃ ដើម្បីជួយការងាររបស់ក្រុមមន្ត្រីល្បាតព្រំដែន និងពន្ធគយរបស់សហរដ្ឋអាមេរិក ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងការពារជាតិ ទីភ្នាក់នេះ បាននិយាយថា ការបន្ថែមកងទ័ពនេះ នឹងបំពេញកង្វះចន្លោះសមត្ថភាពសំខាន់ៗ។
ការពង្រាយកម្លាំងនេះ មានបំណងបន្ធូរសម្ពាធដែលចេះតែកើនឡើងលើក្រុមភ្នាក់ងារល្បាតព្រំដែន ខណៈ ពួកគេត្រៀមទប់ទល់នឹងការកើនឡើងដ៏គំហុកនៃជនអន្តោប្រវេសន៍នៅព្រំដែនភាគខាងត្បូង៕
