
ខណៈក្រុមហ៊ុនអាកាសចរណ៍ Go First ប្រទេសឥណ្ឌា បានផ្អាកជើងហោះហើរ ក្នុងពេលក្ស័យធន អ្នកដំណើរជាច្រើន ដែលបានកក់សំបុត្ររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ បានស្ថិតនៅក្នុងពាក់កណ្តាលទីគ្មានគោលដៅធ្វើដំណើរ។
ក្រុមហ៊ុនអាកាសចរណ៍ Go First កាលពីថ្ងៃអង្គារបានប្រកាសថា ប្រតិបត្តិការជើងហោះហើររបស់ខ្លួន នៅតែលុបចោលចាប់ពីថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី៥ ខែឧសភា ហើយការសងសំណងពេញលេញនឹងត្រូវចេញឲ្យដល់អ្នកដំណើរវិញ។
អ្នកដំណើរម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Go First និយាយថា ក្រុមហ៊ុនអាកាសចរណ៍កំពុងពិភាក្សាអំពីការផ្តល់សំណងវិញ ប៉ុន្តែ ជើងហោះហើររបស់នាងទៅទីក្រុង Mumbai ខណៈនាងបានទៅដល់អាកាសយានដ្ឋានគ្មាននណាម្នាក់នៅបញ្ជរនោះទេ ដែលយើងស្នើសុំកែសម្រួលឲ្យយើងទៅកាន់ជើងហោះហើរផ្សេងទៀត ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ បានត្រឹមតែនិយាយអំពីការផ្តល់សំណងឲ្យយើង។