កម្ពុជា​-​កូរ៉េ ប្ដេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ លើ​វិស័យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​

2023/05/04 12:44:08 am        545

​ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្នុងជំនួប​ស្វាគមន៍ ឯកឧត្តម PARK JUNG-WOOK ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី ភាគី​ទាំងពីរ បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ សំដៅ​ពង្រឹង ពង្រីក និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ក្នុងជំនួប​សម្តែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃ​៣ ឧសភា ឆ្នាំ​២០២៣​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​របស់​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នឹង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម បាន​សម្តែង​ការពេញចិត្ត​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​សមិទ្ធផល​នេះ​មានការ​រួមចំណែក​យ៉ាងសំខាន់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​កន្លងទៅនេះ​។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ ចាប់ផ្តើម​ពិភាក្សា និង​ត្រៀម​រៀបចំ​ការចរចា​លើ​សេវាកម្ម និង​វិនិយោគ ដើម្បី​ជំរុញ​និង​លើកកម្ពស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត​។

បន្ថែម​ពីនេះ ឯកឧត្តម ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​សហការ​គ្នា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​ភាគី​ទាំងពីរ​ជា​សមាជិក​មានដូចជា អា​សិប អាស៊ាន​-​កូរ៉េ ដើម្បី​ទាញ​យក​ប្រយោជន៍ និង​បំពេញបន្ថែម​ឱ្យ​គ្នា​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ក៏បាន​សម្តែង​ការគាំទ្រ​ដល់​ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៩ ខែឧសភា​ខាងមុខ​នៅ​រាជធានី​ភ្នំពេញ និង​លើកទឹកចិត្ត​ឱ្យ​បន្ត​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​ពី​កូរ៉េ​និង​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គាំទ្រ​នូវ​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​ទាំងពីរ​ជា​សមាជិក តាមរយៈ​ការផ្សព្វផ្សាយ សិក្ខាសាលា ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​ជាដើម​។

ទន្ទឹមនឹងនោះ ឯកឧត្តម​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​ជួយ​គាំទ្រ​កូរ៉េ​លើ​បេក្ខភាព ​របស់​កូរ៉េ​ក្នុង​ព្រឹត្តិការណ៍​នានា​កន្លងមក និង​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា​ការ​កៀរគរ​រក​វិនិយោគិន​កូរ៉េ​និង​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​៕ អត្ថបទ៖ បូរ៉ាវី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm