ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺ covid19 ត្រូវការជំនួយនិងស្បៀងអាហារ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួល សរុបចំនួន ២០២គ្រួសារ ដែល ស្ថិតក្នុងភូមិឬស្សី២ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យចំនួន ៨៥គ្រួសារ និង ខណ្ឌឬស្សីកែវ ស្ថិតនៅក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ចំនួន ១១៧គ្រួសារ ។
ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយៈពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺcovid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ និងមួយទៀតនោះ គឺបងប្អូនពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ចួន៕អត្ថបទ ៖ កុម្ភៈ


