
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ CBS បានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការមិនរកប្រាក់ចំណេញរបស់អាមេរិកមួយឈ្មោះថាក្រុមការងារបរិស្ថាន (EWG) បានរកឃើញត្រីទឹកសាបដែលមានមេរោគនៅស្ទើរតែគ្រប់រដ្ឋទាំងអស់នៃសហរដ្ឋអាមេរិកតាមរយៈការស្រាវជ្រាវថ្មីមួយ។
ត្រីទាំងនេះត្រូវបានបំពុលដោយសារធាតុ per- និងប៉ូលីហ្វរ៉េ (PFAS) ដែលជាសារធាតុគីមីពុលផលិតដោយមនុស្សមានរយៈពេលយូរនៅក្នុងបរិស្ថាន ហើយត្រូវបានគេហៅថា "សារធាតុគីមីនិរន្តរ៍" ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក និងជំងឺដទៃទៀត នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CBS ។
សារធាតុគីមីអាចជ្រាបចូលតាមដី និងបំពុលប្រភពទឹកផឹក ហើយមិនបំបែកនៅក្នុងបរិស្ថាន។ សារធាតុគីមីទាំងនោះអាចប្រមូលផ្ដុំនៅតាមទន្លេ បឹង និងក្នុងសារពាង្គកាយសត្វជាច្រើនប្រភេទទៀត។
ប្រព័ន្ធផ្សព្វផ្សាយ CBS បាននិយាយថា រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសនេះ កំពុងស្នើសុំ "និយ័តកម្មដ៏តឹងរឹង" កំណត់សារធាតុគីមី PFAS ក្នុងទឹកផឹកដោយស្នើឱ្យទាបជាង ៩០ ភាគរយនៃសំណើរពីមុន ហើយបន្ថែមថារដ្ឋបានបង្កើតច្បាប់ផ្ទាល់ខ្លួនសម្រាប់ពេលបច្ចុប្បន្ននេះ៕

