សាលា​រាជ​ធានី​ភ្នំពេញ​ ចេញ​វិធានការ​ថ្មី​ជំនួស​វិធានការ​បិទ​ខ្ទប់​សម្រាប់​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩

2021/05/06 02:57:55 am        323

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ដែល​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ បន្ទាប់​ពី​វិធានការ​បិទ​ខ្ទប់​ផុត​កំណត់​នៅ​ត្រឹម​យប់​នេះ។

ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​រយៈ​ពេល ៣​សប្ដាហ៍​មក​ហើយ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ដែល​រាជ​ធានី​ភ្នំពេញ​មើល​កំណើន​នៃ​ការ​ឆ្លង​យ៉ាង​ច្រើន។

ក្នុង​វិធានការ​ថ្មី​ដែល​ចេញ​នៅ​ល្ងាច​នេះ សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​នានា​ជា​«តំបន់​ក្រហម» ដែល​ជា​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ធ្ងន់​ធ្ងរ បន្ទាប់ម​ក​គឺ​«តំបន់​លឿងទុំ» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​មធ្យម និង​«តំបន់​លឿង»​ ដែល​សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល។

បើ​តាម​វិធានការ​ថ្មី​នេះ ភូមិ​ជាច្រើន​នៅ​ក្នុង​ខណ្ឌ​ទួលគោក ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ឫស្សីកែវ ខណ្ឌ​៧​មករា និង​ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​ដាក់​ជា​«តំបន់​ក្រហម» ដែល​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​​ដដែល។

វិធានការ​ថ្មី​នេះ បាន​សម្រេច​ឱ្យ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​យ៉ាង​តឹង​រឹង​ដដែល​នៅ​«តំបន់​ក្រហម»​ដូចជា ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ហាម​ឃាត់​សកម្មភាព​អាជីវកម្ម មុខ​របរ ឬសកម្មភាព​ការងារ និង​ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស។

ចំណែក​ឯ​ខណ្ឌ​ព្រែកព្នៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​សែនសុខ ខណ្ឌ​ដង្កោ ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន គ្មាន​ភូមិ​ណា​មួយ​ក្នុង​ខណ្ឌ​ទាំង​នេះ ត្រូវ​បាន​ដាក់​ឱ្យ​«តំបន់​ក្រហម​»នោះ​ឡើយ ប៉ុន្តែ ស្ថិត​ក្នុង​«តំបន់​លឿង​ទុំ» ឬ​«តំបន់​លឿង»៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm