ក្រុមអ្នកវិភាគនិយាយថា ការតតាំងគ្នារវាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ជុំវិញការកម្រិតបំណុលអាចបង្កឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងឱនភាព ប្រសិនបើភាពជាប់គាំងបណ្ដាលឲ្យមានការខកខានសងបំណុល ហើយនឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់មនុស្សប្រមាណ ៧,៥ លាននាក់គ្មានការងារធ្វើ ប្រសិនបើមិនអាចដោះស្រាយបាន។

ជ្រុងមួយចំនួននៃទីផ្សារដ៏ធំសម្រាប់បំណុលរបស់សហរដ្ឋអាមេរិក កំពុងមានអារម្មណ៍ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen កាលពីថ្ងៃចន្ទបាននិយាយថា នៅដើមខែមិថុនា រដ្ឋាភិបាលអាចនឹងខ្វះលុយដើម្បីបន្តការទូទាត់របស់ខ្លួន មិនចំពោះថាវាជាការទូទាត់ដែលជំពាក់បរទេស ឬវិនិយោគិនក្នុងស្រុកនៅក្នុងរតនាគារ បុគ្គលិកសហព័ន្ធ និងអ្នកម៉ៅការ ឬប្រាក់សោធននិវត្តន៍សន្តិសុខសង្គមនោះទេ។

ការចំណាយសរុបរបស់រដ្ឋាភិបាលជាមធ្យមប្រហែល ៥២៥ពាន់លានដុល្លារអាមេរិក ក្នុងមួយខែ។ចំនួនប្រមាណ ២២៥ ពាន់លានដុល្លារជាមធ្យមក្នុងត្រីមាសដំបូង គឺជាការចំណាយតិចតួច។
ការរំខានដល់ការបង្កើនកម្រិតបំណុលនឹងមានន័យថារដ្ឋាភិបាល លែងអាចទប់ទ្របាននូវទំហំនៃកង្វះថវិកាបានតទៅទៀត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនអាមេរិករាប់លាននាក់ ដែលពឹងផ្អែកលើប្រាក់របស់រដ្ឋាភិបាលដោយផ្ទាល់ ឬ ដោយប្រយោល៕