ប្រតិភូនិងក្រុមកីឡាតំបន់អាស៊ានជិត១០០០នាក់ទៀតបន្តមកកម្ពុជា ចូលរួមប្រកួតកីឡា SEA GAMES

2023/05/04 07:43:11 pm        563

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភានេះ ប្រតិភូកីឡា ក្រុមកីឡាករ កីឡាការិនី និងបណ្តាអ្នកសារព័ត៌មានបណ្តាប្រទេសអាស៊ាន ប្រមាណជិត ១០០០នាក់ បានបន្តចូលមកកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់រៀបចំ។

បណ្តាប្រតិភូកីឡា និងអ្នកសារព័ត៌មាន ថ្លែងថា នេះជាលើកដំបូង ដែលយើងបានមកដល់​ប្រទេស​កម្ពុជា ខណៈឆ្នាំនេះ ក៏ជាឆ្នាំដំបូងដែរ ដែលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ​SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម ​ហើយមានការរៀបចំល្អ ​ហើយនឹងមានព័ត៌មានរឿងរ៉ាវល្អជាច្រើន ដែលមាន​ភាពទាក់ទាញ និងគេត្រូវតាមដាន។

នៅថ្ងៃនេះដែរគ្រប់អ្នកដំណើរអន្តរជាតិ ​ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺភាគច្រើន​ជាភ្ញៀវមកទស្សនាព្រឹត្តិការណ៍បើកប្រកួតកីឡា ​SEA GAMES លើកទី៣២ និងមកទស្សនាផ្ទាល់ទឹកចិត្តកីឡាករកីឡាការិនី​ ប្រកួតកីឡាSEA GAMES នៅតាមវិញ្ញាសាកីឡាផ្សេងៗ។

បើតាមឧត្តមសេនីយឯក ដោក សុផា ក្នុងនាមអនុប្រធានក្រុមការងារបដិសណ្ឋារកិច្ច ប្រចាំអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ បានឲ្យដឹងថា ​ចាប់តាំងពីថ្ងៃទី២៤ ​ខែមេសា ​រហូតមកដល់ថ្ងៃទី៤ ខែឧសភានេះ ​មានថ្នាក់ដឹកនាំ ប្រតិភូកីឡា គ្រូបង្វឹក និងក្រុមអត្តពលិកមកពីបណ្តាប្រទេសអាស៊ាន បានមកដល់កម្ពុជា ​មានប្រមាណជាង​៤០០០នាក់ ​ហើយប្រតិភូកីឡានឹងបន្តធ្វើដំណើរ​មកកម្ពុជា​បន្តបន្ទាប់​ទៀតរហូតដល់ថ្ងៃទី១០ ​ខែឧសភាទើបអស់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm