កោះកុង ៖ លំហូរចំនួនភ្ញៀវទេសចរដែលមានបំណងចង់មកលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរក្នុងខេត្តកោះកុង ត្រូវសង្កេតឃើញថា ពុំទាន់ស្ទុះងើបនៅឡើយទេ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យពលរដ្ឋចរាចរណ៍ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើការតំបន់ទេសចរក៏ដោយ។
ជាងកន្លះខែទៅហើយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបញ្ចប់ការមិនឱ្យធ្វើដំ ណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត និងអនុញ្ញាតឱ្យតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេសដំណើរការឡើងវិញ។ សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញសង្កេតឃើញថា លំហូភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនស្ទុះងើបឡើងនៅឡើយទេ ព្រោះតែអ្នកទេសចរ ប្រតិបត្តិករ និងសេវាករផ្នែកសេវាគ្មានផ្សែងនេះកំពុងព្រួយបារម្ភអំពីការរីករាកដាលជំងឺកូវីឌ១៩ដដែល។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភាថា ប្រធាន និងប្រជាសហគមន៍តាមតំបន់ទេសចរ អេកូទេសចរធម្មជាតិនានាក្នុងខេត្ត មិនទាន់ហ៊ានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពីបណ្តារាជធានី និងខេត្តផ្សេងៗទៀតនៅឡើយទេ ទោះបីជាលោកបានផ្សព្វផ្សាយជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ពីការត្រៀមរៀបចំទទួលភ្ញៀវទេសចររួចរាល់អស់ហើយក៏ដោយ។ លោកបន្តថា អ្វីដែលសំខាន់នោះ គឺសូម្បីតែពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឱ្យចូលលេងកម្សាន្តតំបន់រមណី យដ្ឋានផងដែរ។ បច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរហាក់ស្ងប់ស្ងាត់ស្ទើរតែ១០០ភាគរយទៅហើយ ពោលគឺមានអ្នកទេសចរក្នុងខេត្តប៉ុណ្ណោះ។
មិនខុសពីការលើកឡើងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងទេ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម តំណាងប្រជាសហគមន៍តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ បានឱ្យដឹងថា ទាំងព លរដ្ឋលក់ដូរចំណីអាហារ និងសេវាករដឹកជញ្ចូនភ្ញៀវទេសចរលេងកម្សាន្តតាមដៃព្រែក សុទ្ធតែបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ដដែល។ ដូច្នេះពួកគាត់បន្តរង់ចាំតាមដានស្ថានការណ៍ជំងឺកូវីឌ១៩ធូរស្រា ល ទើបបើកភ្លើងខៀវផ្តល់សេវាកម្មដូចពេលមុនៗ។
សព្វថ្ងៃនេះ រមណីយដ្ឋានអេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ រមណីយដ្ឋានព្រៃកោងកាងពាមក្រសោ ប ចេតិយឃុនឆាងឃុនផែន និងរមណីយដ្ឋានដ៏ទៃទៀត ស្ថិតនៅបរិយាយកាសស្ងាត់ឈឹងគ្មានមនុស្សម្នាមកលេងកម្សាន្ត បើធៀបនឹង២ឆ្នាំមុន មុននឹងមិនញុំាញីដោយជំងឺកូវីដ១៩៕ អត្តបទ ៖ មករា