សម្ដេចតេជោ ស្នើឱ្យឡាវរួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគឱ្យកាន់តែច្រើន

2023/05/04 08:08:32 pm        526

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នៅវិមាន​សន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី ​នាព្រឹកថ្ងៃទី៤ ខែឧសភា ខណៈឯកឧត្តម ​បានអញ្ជើញមក​បំពេញទស្សនកិច្ចផ្លូវរដ្ឋតបតាមការយាងពីព្រះមហាក្សត្រកម្ពុជា ​ដើម្បីចូលរួមបើកការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ នៅនៅល្ងាចថ្ងៃស្អែកនេះ។

នៅក្នុងជួបទ្វេភាគីរវាងសម្តេចតេជោ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត សម្ដេចតេជោ ក៏បាន​ស្នើ​ឱ្យភាគីឡាវរួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀង​មិនយកពន្ធត្រួតគ្នា​ដើម្បីជំរុញការវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ឱ្យដឹងថា ​ក្នុងជំនួបទ្វេភាគី ឯកឧត្តម ថងលុន ស៊ីសូលីត​ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តមមកចូលរួម ក្នុងពិធីបើកកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំ​ដ៏ល្អរបស់​កម្ពុជា។ ឯកឧត្តម ថងលុន ស៊ីសូលីត ​មានជំនឿជឿជាក់ថា កម្ពុជា និងទទួលបាន ជោគជ័យ​និង​មេដាយមាសច្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយឡាវដ៏ធំធេង ​នឹងដ៏ថ្លៃថ្នូរកន្លងមក​ រួមទាំងវិស័យសុខាភិបាល​ វិស័យសេដ្ឋកិច្ច ។ ឯកឧត្តម ​បានមានប្រសាសន៍បន្តថា ​ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុង តែស្ថិតដល់ចំណុច​កំពូល ហើយៗអ្វីដែលត្រូវធ្វើបន្តគឺ រួមគ្នាបន្តសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈាន​ឆ្ពោះឡើង​មួយកម្រិតទៀត តាមរយៈរួមគ្នា​ អនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ច​សហប្រតិបត្តិការ ដទៃបន្ថែមទៀត ​ដូចជាវិស័យទេសចរណ៍ ​វិនិយោគ វិស័យសន្តិសុខរួមគ្នា​ដោះស្រាយ គ្រោះមហន្តរាយ ជាយថាហេតុ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តមថងលុន ស៊ីសូលីត ដែលបានទទួល​ ការអញ្ជើញមកចូលរួមបើកកីឡាស៊ីហ្គេមលើកទី៣២ ។ សម្តេច ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសូលីត លើទំនាក់ទំនងរវាង​ប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត ​ហើយលើសពីនេះទៀតសម្ដេចតេជោ ​បានស្នើសុំឲ្យភាគីឡាវរួមគ្នាពិនិត្យលើ​ការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ​ដើម្បីធ្វើយ៉ាង​ណាជំរុញការវិនិយោគ​រវាង​ប្រទេសទាំងពីរ ​ឱ្យបានកាន់តែច្រើន​ឡើងថែមទៀត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ​ថងលុន ស៊ីសូលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព ​និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែង ដើម្បីផល​ប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        113
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm