ប្រទេសអេហ្ស៊ីប ចាប់ផ្តើមកិច្ចសន្ទនានយោបាយថ្នាក់ជាតិកាលពីថ្ងៃពុធ ដែលអាជ្ញាធរនិយាយថា ជាមធ្យោបាយដើម្បីទទួលបានការជជែកដេញដោលជុំវិញអនាគតរបស់ប្រទេសនេះ ទោះបីជាប្រធាននៃព្រឹត្តិការណ៍នេះ និយាយថា កិច្ចពិភាក្សាលើវិស័យមួយចំនួន នឹងហួសពីដែនកំណត់។

កិច្ចសន្ទនា ដែលត្រូវបានប្រកាសដោយប្រធានាធិបតី លោក Abdel Fattah al-Sisi កាលពីខែមេសា ឆ្នាំ២០២២ មានបំណងបង្កើតសំណើកំណែទម្រង់សង្គម សេដ្ឋកិច្ច និងនយោបាយ ដែលអាចត្រូវបានបង្ហាញសម្រាប់ការពិចារណារបស់លោក Sisi។ វាជាជំហានមួយក្នុងចំណោមជំហានជាច្រើន មានបំណងទប់ទល់ការរិះគន់នៃកំណត់ត្រាសិទ្ធិធមនុស្សរបស់ប្រទេសអេហ្ស៊ីប។ វិធាការផ្សេងៗទៀតរួមមាន៖ យុទ្ធសាស្ត្រសិទ្ធិមនុស្សរយៈពេល៥ឆ្នាំ ហើយគណៈកម្មាធិការលើកលែងទោសរបស់ប្រធានាធិបតី កំពុងពិចារណាសំណើរាប់ពាន់ច្បាប់ ដើម្បីដោះលែងមនុស្សមួយចំនួនដែលជាប់ពន្ធនាគារក្រោមរបបដឹកនាំរបស់លោក Sisis។

លោក Sisi បាននិយាយនៅក្នុងសារសំឡេងថតទុកនៅក្នុងការបើកកិច្ចសន្ទនាថា ខ្ញុំជំរុញឲ្យអ្នកប្រឹងប្រែងដើម្បីបង្កើតបទពិសោធន៍កិច្ចសន្ទនាថ្នាក់ជាតិឲ្យបានជោគជ័យ និងបាននិយាយបន្ថែមថា លោកបានធ្វើតាមការរៀបចំយ៉ាងជិតស្និទ្ធ ហើយការខ្វែងគំនិតគ្នាក្នុងគំនិតយោបល់ ពុំបានបំផ្លាញដល់បុព្វហេតុជាតិនោះទេ។
ក្រុមអ្នករិះគន់និយាយថា ចំណាត់ការថ្មីៗ លើសិទ្ធិមនុស្សគឺជាការរៀបចំ ដែលកំពុងចង្អុលបង្ហាញដើម្បីបន្តការឃុំខ្លួន និងចាប់ខ្លួនក្រុមអ្នកប្រឆាំង និងបាននិយាយថា ពួកគេមានមន្ទិលសង្ស័យពីកិច្ចសន្ទនា បង្ហាញសញ្ញាពីការផ្លាស់ប្តូរពិតប្រាកដ។