ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលជួបឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH )ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសឯកឧត្តមប្រធានរដ្ឋ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕






