ស្វាយរៀង ៖ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន២៧៥នាក់ ដែលរងជំងឺនៅក្នុងព្រឹត្តិការសហគមន៏២០កុម្ភៈនៅស្វាយរៀង ទទួលបានជាសះស្បើយពី ជំងឺកូវីដ១៩ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា និងបន្តធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃមុនពេលអនុញ្ញាត្តិ អោយពួកគាត់ទៅជួបជុំគ្រួ សារ និងសហគមន៏។
លោកវេជ្ជបណ្ឌឹត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភាបានប្រាប់ក្រុមការងារទូរទស្សន៏ BTV តាមសារតេឡេក្រាម អោយដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ នៅស្វាយរៀង មានអ្នកជំងឺកូវីដ១៩ ចំនួន ២៧៥ នាក់ បានជាសះស្បើយពីជំងឺហើយ និងបន្តដាក់អោយធ្វើចត្តាឡីសក័បន្ថែមរយះពេល១៤ថ្ងៃ នៅកន្លែងប្រមូលផ្តុំ និងតាមគ្រួសារ មុននិងអនុញ្ញាត្តិអោយពួកគាត់ចាកចេញទៅជួបជុំគ្រួសារ និងសហគមន៏ បន្ទាប់ពីរដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យព្យាបា ល ដោយយកចិត្តទុកដាក់មួយរយះកន្លងមក។ លោកបន្តថា នៅក្នុងព្រឹត្តិការសហគមន៏២០កុម្ភៈ នៅស្វាយរៀង ក៏ដូចខេត្តមួយចំនួន ត្រូវបានពលរដ្ឋខ្មែរ និងជនបរទេសកើតជំងឺកូវីដ១៩ តាមរយះចម្លងបន្ត និងផ្ទាល់ សរុបចំនួន ៣១៥ នាក់ ក្នុងនោះអ្នកជំងឺជាជនជាតិខ្មែរមានចំនួន ៣០១ នាក់ ជនជាតិវៀតណាមចំនួន ៩នាក់ ចិន៤ នាក់ និងជនជាតិឥណ្ឌូស៊ី ម្នាក់ ។
របាយការណ៏វឌ្ឍន៏ភាពរបស់គណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្តស្តីពីការងារទប់ស្កាត់ជំងឺបញ្ជៀសចម្លងចូលសហគមន៏ តាមរយះបិទ ទីតាំងប្រកបរបរ ផ្ទះសំណាក់ ទីផ្សារ ក្លឹបកំសាន្ត តំបន់សេដ្ឋកិច្ចពិសេស មួយចំនួន នៅក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងទីប្រជុំជនស្រុកមួយចំនួន មួយរយះចុងក្រោ យនេះ សន្ទុះនៃជំងឺកូវីដ១៩ នៅស្វាយរៀង បានចាប់ផ្តើមបន្ថយឥទ្ធពល ពីការរីករាលដាលជាបន្តបន្ទា ប់ ខណៈដែលរដ្ឋបាលខេត្ត បានអនុវត្តវិធានការ ៣ ការពារ និង ៣កុំ ពិសេសការរឹតបន្តឹង ការធ្វើដំ ណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ រួមនិងការការទប់ស្កាត់ការលួចឆ្លងដែន រវាងកម្ពុជា និង វៀតណាមផងដែរ ៕ អត្ថបទ ៖ សារិត