អង្គការ UNICEF ស្វែងរកថវិកា ៧៥៩លានដុល្លារ ដើម្បីផ្តល់ការគាំទ្រដល់មនុស្ស ១៦លាននាក់ នៅអាហ្វ្រិកខាងកើត

2023/05/04 11:06:51 pm        235

​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ UNICEF បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​អំពាវនាវ​រក​ថវិកា ៧៥៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់​ការគាំទ្រ​សង្គ្រោះ​ជីវិត ដល់​មនុស្ស ១៦,៦​លាន​នាក់ រួមទាំង​កុមារ​១២,២ លាន​នាក់​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី កេ​ន​យ៉ា និង​សូ​ម៉ាលី ក្នុង​ឆ្នាំ​២០២៣​នេះ​។ ក្នុងចំណោម​នេះ ថវិកា​១៣៧,៥ លាន​ដុល្លារ​អាមេរិក គឺ​ត្រូវការ​សម្រាប់​ប្រទេស​កេ​ន​យ៉ា​។

​អង្គការ​UNICEF និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​នៅក្នុង​ទីក្រុង Nairobi រដ្ឋធានី​ប្រទេស​កេ​ន​យ៉ា​ថា ថវិកា​បន្ថែមចំនួន​ ៦៩០​លាន​ដុល្លារ ត្រូវការ​ដើម្បី​ផ្តល់​ការគាំទ្រ​ការ​ស្តារឡើងវិញ​ទាក់ទង​នឹង​អាកាសធាតុ ទៅដល់​សហគមន៍​នានា នៅ​ទូទាំង​តំបន់​ទាំងអស់​ដែល​រង​ផលប៉ះពាល់​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​។​

​សេចក្តីថ្លែងការណ៍​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កេ​ន​យ៉ា​ភាគ​ឦសាន​ដោយ​នាយក​ប្រតិបត្តិ​អង្គការ UNICEF លោកស្រី Catherine Russell ដែល​កាលពី​ថ្ងៃ​អង្គការ បាន​ជួប​ក្រុមគ្រួសារ​និង​ជនភៀសខ្លួន​ជាច្រើន ដែល​កំពុង​តស៊ូ​ស្តារឡើងវិញ​ពី​គ្រោះរាំងស្ងួត​បង្កឡើង​ដោយ​អាកាសធាតុ​អាក្រក់​បំផុត កើតឡើង​នៅ​តំបន់​នេះ​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​។

លោកស្រី Russell ដែល​បាន​ទៅពិនិត្យ តំបន់ Garissa រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ជំរំ​ជនភៀសខ្លួន Dadaab ជាទី​ក្រុង​ហួតហែង​ពាក់កណ្តាល​នៅក្នុង​ប្រទេស បាន​និយាយថា​ទោះបីជា​មានការ​ចាប់ផ្តើម​ធ្លាក់ភ្លៀង វា​នឹង​ចំណាយពេល ហើយ​មានការ​ប្តេជ្ញា​ដោយ​សហគមន៍​អន្តរជាតិ​សម្រាប់​សហគមន៍​ទាំងនេះ ដើម្បី​ចាប់ផ្តើម​ស្តារឡើងវិញ​។ លោកស្រី​និយាយថា នៅ​ទីបំផុតភ្លៀង​បានចាប់ផ្តើម​ធ្លាក់ បានផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាជន ប៉ុន្តែ​វា​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​ដើម្បី​ស្តារឡើងវិញ​។ កុមារ​នៅតែ​ជួប​ភាព​ស្រេកឃ្លាន ពួកគេ​ប្រឈម​ហា​នី​ភ័យ​នៃ​ជំងឺ​អាសន្នរោគ ពួកគេ​ចាំបាច់​ត្រូវ​ទៅ​សាលារៀន ហើយ​មនុស្ស​ជាច្រើន​គ្មាន​ការរំពឹងទុក​នោះទេ​សម្រាប់​ការ​ទៅកាន់​លំនៅឋាន​។​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm