IOM អរគុណកម្ពុជា បានគាំទ្រដល់បេសកកម្ម និងដើម្បីចូលរួមចំណែកក្នុងការគ្របដណ្តបសេវាសុខភាពជាសកល

2023/05/04 11:18:16 pm        123

ភ្នំពេញ ៖ ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) ប្រចាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណកម្ពុជា បានគាំទ្រដល់បេសកកម្ម និងដើម្បីចូលរួមចំណែក​ក្នុងការ​គ្របដណ្តបសេវាសុខភាពជាសកល។

​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Sarah Lou - Arriola ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសវនាការ និងសម្ដែងការគួរសមក្នុងឱកាសដែលលោកស្រី ត្រូវបានតែងតាំង​ជាប្រធានអង្គការ IOM ថ្មីប្រចាំតំបន់, នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីសី្តការក្រសួង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​លោកស្រីប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងថ្លែងអំណរគុណចំពោះអង្គការ IOM ដែលបានសហការ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោកស្រីប្រធានអង្គការ IOM ប្រចាំតំបន់ បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាល​កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ​កន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត​របស់​សម្ដេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជា បើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ​តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីប្រធានអង្គការ IOM ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រដល់​បេសកកម្មរបស់អង្គការ IOM សម្រេចបានសមិទ្ធផលមួយចំនួនដូចខាងក្រោម ជាពិសេសដើម្បីចូលរួមចំណែក​ក្នុងការសម្រេចបានការគ្របដណ្ដបសេវាសុខភាព ជាសកល៖ បានបង្កើតគោលនយោបាយជាតិ ស្តីពីសុខភាពជន​ទេសន្តរប្រវេសន៍ កាលពីខែមករា ឆ្នាំ២០២១ បានបង្កើត និងដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាព​ជនទេសន្តរប្រវេសន៍ឆ្នាំ២០២២-២០៣០ កាលពីចុងខែធ្នូ ឆ្នាំ២០២២ និងគាំទ្រដល់ដំណើរការ​ក្រុមការងារបច្ចេកទេស​សុខភាពជនទេសន្តរប្រវេសន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គការ IOM សហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូ ដើម្បីអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពជន​ទេសន្តរប្រវេសន៍ នេះឱ្យទទួលបានជោគជ័យ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្រ របស់អង្គការ IOM ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ IOM និង បានជូនពរប្រធានអង្គការ IOM ប្រចាំតំបន់បានទទួលជោគជ័យក្នុងបេសកកម្ម៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm