
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queensland បានឈានជំហានមួយចូលកាន់តែកៀកក្នុងការរកឃើញការព្យាបាលសម្រាប់ការបង្ការការរលាកដោយជំងឺCovid-19 ធ្ងន់ធ្ងរ បន្ទាប់ពីការបញ្ចប់ការសិក្សាថ្មីទៅលើរបៀបកោសិកាភាពស៊ាំឆ្លើយតបទៅនឹងវីរុស។
ការសិក្សា ដែលបានចេញផ្សាយជាសាធារណៈ ក្នុងសារព័ត៌មាន Science Signaling កាលពីខែមេសា បានបង្ហាញថា ភាគច្រើននៃកោសិកាភាពស៊ាំ ដែលរួមចំណែកដល់ការរលាករ៉ាំរ៉ៃ មិនត្រូវបានចម្លងដោយវីរុស Covid-19 នោះទេ។
លោក Larisa Labzin អ្នកនិពន្ធដំបូង នៃការសិក្សា និងសមាជិកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Queensland បាននិយាយកាលពីថ្ងៃពុធថាកោសិកាដែលមិនចម្លងវីរុសទាំងនេះ មានឈ្មោះថាកោសិកាភាពស៊ាំ កំណត់ការធ្វើឲ្យខូចខាតនិងស្លាប់ក្នុងកោសិកាជិតខាង និងបង្កឲ្យមានការរលាកធ្ងន់ធ្ងរ ច្រើនជាងការឆ្លើយតបដោយវិធីបង្ការដើម្បីកម្ចាត់ជំងឺ។
លោក Labzin បាននិយាយថា មានភាពមិនស្មើរគ្នា ក្នុងការឆ្លើយតបភាពស៊ាំ ព្រោះកោសិកាឈាមភាគច្រើន មិនបានឆ្លងដោយវីរុសនេះទេ៕
