
គណៈកម្មការក្រុមអ្នកជំនាញឯករាជ្យមួយ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងស្ថិតក្នុងដំណើរនៅទីក្រុងចំនួន៦របស់សហរដ្ឋអាមេរិក ។ ពួកគេផ្ដោតសំខាន់លើសមភាពនិងយុត្តិធម៌ប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារ ក្រុមនេះ បានឈប់ចំណតនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
កិច្ចខិតខំប្រឹងប្រែងរបស់អង្គគារសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃអង្គារ ក្រោយករណីឃាតកម្ម លើបុរសស្បែកខ្មៅ George Floyd បានទៅដល់ក្នុងទីក្រុង Minneapolis ។ អ្នកជំនាញសិទ្ធិមនុស្ស ៣នាក់ ដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិ បានចំណាយពេលស្ដាប់សវនាការមួយព្រឹកពីមនុស្សដែលត្រូវបានរងផលប៉ះពាល់ដោយ ការរើសអ់ងជាប្រព័ន្ធ នៅក្នុងគោលនយោបាយនិងពន្ធនាគារ។
គណៈកម្មាការអង្គការសហប្រជាជាតិកំពុងចំណាយពេលពីរសប្តាហ៍នៅក្នុងសហរដ្ឋអាមេរិក និងឈប់សំចតប្រហាក់ប្រហែលគ្នា នៅក្នុងទីក្រុងនានារួមមាន Los Angeles, Atlanta និង Chicago។
លោកស្រី Fionnuala Ní Aoláin សាកលវិទ្យាធិការមហាវិទ្យាល័យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅសាកលវិទ្យាល័យ Minnesota និងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា លោកស្រី បានចូលរួមជាមួយអ្នកសម្របសម្រួលព័ត៌មាន MPR News លោកស្រី Cathy Wurzer ដើម្បីឲ្យយល់អំពីគម្រោងនេះ៕
