
នៅថ្ងៃព្រហស្បតិ៍ (៤ ឧសភា)នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុង ឡាអេ ដែលកាលពីខែមីនា បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពីបទចោទប្រកាន់ថាបាននិរទេសកុមារពីអ៊ុយក្រែន។
លោក Zelenskiy ពាក់អាវយឺតនិងខោពណ៌កាគីជាប្រចាំរបស់ខ្លួន ត្រូវបានស្វាគមន៍នៅឯតុលាការដោយប្រធានចៅក្រមលោក Piotr Hofmanski។
ប្រទេសរុស្ស៊ី ដែលមិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងបានបដិសេធយុត្តាធិការរបស់តុលាការនេះ បានច្រានចោលការប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយខ្លួនចាត់ទុកជា "ប្រតិបត្តិការយោធាពិសេស"។
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅប្រទេសនេះ លោក Zelenskiy ត្រូវថ្លែងសុន្ទរកថានៅពេលព្រឹកនៅទីក្រុង ឡាអេ មានចំណងជើងថា "គ្មានសន្តិភាពដោយគ្មានយុត្តិធម៌សម្រាប់អ៊ុយក្រែន" ៕