កម្ពុជា-វៀតណាម ជួបពិភាក្សាការងារស្តីពីគម្រោងរៀបចំសប្តាហ៍វប្បធម៌ ឆ្នាំ២០២៣

2023/05/05 04:52:43 am        626

ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម NGUYEM VAN HUNG រដ្ឋមន្រី្តក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្តែងការគួរម និងពិភាក្សាការងារស្តីពីគម្រោងរៀបចំសប្តាហ៍វប្បធម៌រវាងប្រទេសទាំងពីរ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៤ ខែឧសភានេះ។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តម សោម សុគន្ធ បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម NGUYEM VAN HUNG និងថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសហការគាំទ្រវិស័យវប្បធម៌ ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះក្រសួង នៃទាំងពីរ មានកិច្ចព្រមព្រៀងលើវិស័យវប្បធម៌ ក្នុងនោះទិវាវប្បធម៌ កម្ពុជា-វៀតណា, វៀតណាម-កម្ពុជា ជាព្រឹតិ្តការណ៍វប្បធម៌ ដើម្បីផ្តល់ឱកាសជូនប្រជាជន នៃប្រទេសទាំងពីរ ក្នុងការស្វែង​យល់ពីគ្នា​ទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សារភ្ជាប់ និងកិច្ចសហប្រតិបតិ្តការមិត្តភាព និងបងប្អូន ភូមិផងរបងជាមួយគ្នារវាងប្រជាជន និងប្រជាជន​នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយ​នៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការណ៍លើផ្នែកវប្បធម៌ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសឯកឧត្តម សោម សុគន្ធ ក៏បានសំណូមពរដល់ភាគីវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស មួយចំនួនដែលភាគីវៀតណាមអាចជួយទៅបានលើវិស័យវប្បធម៌។

ជាការឆ្លើយតប ឯកឧត្តម NGUYEM VAN HUNG បានអញ្ជើញថ្នាក់ដឹកនាំក្រសួងវប្បធម៌ កម្ពុជា ចូលរួមអបអរសាទរខួបលើកទី២០ នៃការបញ្ចូលទីក្រុងវេ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក នាពេលខាងមុខនេះ៕ អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី
2026/11/23 02:59:49 pm        1
ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm        1
ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី

2026/11/23 02:59:49 pm
​ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm
​ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm
​អ្នកទេសចម្រុះជាតិសាសន៍ជាច្រើនកុះករ បានទៅទស្សនាប្រាសាទអង្គរវត្ដ ក្នុងឱកាសពិធីបុណ្យអុំទូក
2026/11/23 02:08:15 pm
​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេដែលជាដំបូងនៃពិធីបុណ្យអុំទូក
2026/11/23 02:03:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/23 03:04:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/23 05:05:37 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm