សត្វខ្ទីងមួយហ្វូងបង្ហាញខ្លួននៅស្រុកកែវសីមា ខណៈប្រជាពលរដ្ឋសម្ដែងភាពត្រេកអរផង និងបារម្ភអំពីការបរបាញ់ផង

2023/05/05 04:16:08 pm        649

មណ្ឌលគិរី៖ សត្វខ្ទីងមួយហ្វូងធំដែលជាអម្បូរសត្វកម្រផងដែរនោះ បានបង្ហាញខ្លួននៅកៀកជិតប្រជាពលរដ្ឋ ស្របពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីពេលថ្មីៗនេះ ។

ប្រជាពលរដ្ឋដែលបានប្រទះឃើញសត្វខ្ទីងមួយហ្វូងធំបែបនេះ បានបង្ហាញអារម្មណ៍រីករាយ​យ៉ាងខ្លាំងតាមរយៈបណ្ដាញសង្គម ប៉ុន្តែទន្ទឹមនោះគាត់ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់​នៅក្បែរព្រៃមេត្តាកុំសម្លាប់ពួកវា និងសំណូមពរទៅមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុង​ស្រុកកែវសីមា សូមអភិរក្សការពារសត្វព្រៃទាំងអស់គ្នា ។

ប្រជាពលរដ្ឋខាងលើបន្តថា កាលប្រទះសត្វខ្ទីងមួយហ្វូងធំនោះ គឺកាលពីថ្ងៃទី២៩ មេសា ហើយកន្លងមកនៅតាមដងផ្លូវក្នុងឃុំចុងផ្លាស់ គាត់ក៏ធ្លាប់ប្រទះឃើញសត្វជ្រូកព្រៃមួយហ្វូងផងដែរ ។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់តាមទូរស័ព្ទថា សត្វខ្ទីងជាប្រភេទសត្វកម្រ នាពេលបច្ចុប្បន្ន ហើយចំពោះការបង្ហាញខ្លួនរបស់ពួកវា​មួយហ្វូងធំបែបនេះ ជាសញ្ញាមួយល្អពីព្រោះវានៅមានចំនួនច្រើនក្នុងខេត្តមណ្ឌលគិរី ។ លោកបន្តថា ទន្ទឹមនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អំពីការបរបាញ់សត្វព្រៃ លោកនឹងចាត់ឲ្យ មន្ត្រីឧទ្យានុរក្សប្រឹងប្រែងល្បាតការពារសត្វព្រៃឲ្យល្អជាងនេះថែមទៀត ។

លោក ឆៅ ប៊ុនធឿន បញ្ជាក់ថា កាលពីពេលថ្មីៗនេះដែរ មន្ត្រីឧទ្យានុរក្សក៏បានបង្ក្រាបករណី​បរបាញ់សត្វព្រៃ១ករណីនៅស្រុកកោះញែក ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅតុលាការរួចហើយ ។

សូមរម្លឹកដែរថា ថ្មីៗនេះជនសង្ស័យចំនួន១ក្រុមបានធ្វើសកម្មភាពបរបាញ់សត្វព្រៃ​ដោយខុសច្បាប់​នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវមន្ត្រីជំនាញបរិស្ថានបង្ក្រាបបាន ដោយក្នុងនោះបាន​រឹបអូសសាច់សត្វព្រៃស្រស់ជាច្រើនក្បាល កាំភ្លើងវែង កាំភ្លើងខ្លីជាច្រើនដើម និងរថយន្តទំនើប​សម្រាប់ជិះបរបាញ់១គ្រឿងផងដែរ ។

ជនសង្ស័យមានចំនួន៤នាក់ ប៉ុន្តែរត់គេចខ្លួន១នាក់ ក្នុងនោះទី១ ឈ្មោះ ហ៊ាន ប៊ុនហេង(ហៅអេង) ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិអូររមាស សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី មុខរបរមន្ត្រីអាវុធហត្ថខេត្តរតនគីរី រត់គេចខ្លួន ទី២ ឈ្មោះ ប៉េង ផល្លែន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិសាមគ្គីមានជ័យ ឃុំសាមគ្គីមានជ័យ ស្រុកអូរជ្រៃ ខេត្តបន្ទាយមានជ័យ មុខរបរ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះ រស់ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិរការទ្វារ ឃុំព្រែពោធិ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម មុខរបរៈ ជាងដែក ទី៤ ឈ្មោះ លឹម ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុខរបរ កសិករ ។

ជុំវិញការឃាត់ខ្លួនជនសង្ស័យបរបាញ់សត្វព្រៃខាងលើ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់តាមបណ្ដាញតេឡេក្រាមថា ការឃាត់ខ្លួនជនសង្ស័យមានចំនួន០៤នាក់ ប៉ុន្តែ០១នាក់បានរត់គេចខ្លួន ។ ដោយជនសង្ស័យខាងលើត្រូវបានចោទប្រកាន់ពីបទ៖ ចាប់ដោយដាក់អន្ទាក់ ឬដោយប្រមាញ់ សម្លាប់សត្វព្រៃគ្រប់ប្រភេទដែលកំពុងរងគ្រោះថ្នាក់ មានដោយកម្រ និងប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ ចំណុច៥ ចំណុច៦ និងមាត្រា៥៦ ចំណុច៣ នៃច្បាប់ស្ដីពីតំបន់ការពារ ធម្មជាតិ ។ ហើយបច្ចុប្បន្នជនជាប់ចោទកំពុងស្ថិតនៅក្នុងឃុំ ចំណែកអ្នកពាក់ព័ន្ធផ្សេងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ៕

អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm