អ៊ុយក្រែនបានបាញ់ទម្លាក់យានដ្រូនរបស់ខ្លួននៅលើទីក្រុងគីវ

2023/05/05 10:06:57 am        799

កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងក្នុងចំណោមយានដ្រូនជាច្រើនរបស់ខ្លួន ដែលកងកម្លាំងនេះនិយាយថា បានបាត់បង់ការគ្រប់គ្រង នៅខាងលើទីក្រុងគីវ។

មានការផ្ទុះជាច្រើនក្នុងរយៈពេល១៥ទៅ២០នាទី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈការការពារដែនអាកាស មានបំណងបាញ់ទម្លាក់យានដ្រូននេះ នៅក្នុងតំបន់មួយ នៅជិតការិយាល័យប្រធានាធិបតី។

នាយសេនាធិការប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak កាលពីពេលដំបូង បាននិយាយថា វាជាយានដ្រូនរបស់សត្រូវ ដែលត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែក្រោយមកកងកម្លាំងទ័ពអាកាស បានសារភាពថា វាជារបស់អ៊ុយក្រែន ហើយត្រូវបានបំផ្លាញដើម្បីបញ្ចៀស​កាលៈទេសៈផលវិបាកដែលមិនគួឲ្យកើតឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពអាកាសនិយាយថា យានដ្រូន Bayraktar TB2 UAV បានបាត់បង់ការគ្រប់គ្រងនៅអំឡុងម៉ោងប្រហែល២០:០០នាទី ម៉ោងក្នុងតំបន់ នៅតំបន់ទីក្រុងគីវ អំឡុងការហោះហើរតាមកាលកំណត់។

កងទ័ពអាកាសបាននិយាយបន្ថែមថា ខ្លួនបានសម្រេចចិត្តបាញ់ទម្លាក់យានដ្រូន ចាប់តាំងពីវត្តមានរបស់យាន UAVs ពុំអាចគ្រប់គ្រងបាននៅលើអាកាសក្នុងរដ្ឋធានី ដែលអាចនាំទៅរកផលវិបាកមិនគួឲ្យកើតឡើង។ កងទ័ពអាកាសនិយាយថា ពុំមានការស្លាប់ឬរងរបួសនោះទេពីការបាញ់ទម្លាក់យានដ្រូននេះ។

សេចក្តីថ្លែងការណ៍និយាយថា វាគួឲ្យសោកស្តាយ ប៉ុន្តែនេះជាបច្ចេកវិទ្យា ហើយករណីបែបនេះបានកើតឡើង។ វាប្រហែលជាកំហុសបច្ចេកវិទ្យាដែលហេតុផល​ជាច្រើនកំពុងត្រូវបានបង្កើតឡើង។

វីដេអូជាច្រើន នៃកិច្ចប្រឹងប្រែងបាញ់ទម្លាក់យានដ្រូន ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ហើយសំឡេងអបអរត្រូវបានលាន់ឮ នៅពេលចុងក្រោយដែលយានដ្រូនត្រូវបានបាញ់ទម្លាក់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am