គម្រោងសាងសង់កំពង់ផែពហុបំណងក្នុងខេត្តកំពត មានតម្លៃ ១៥០០លានដុល្លារ ឈានដល់ដំណាក់កាលចុះកិច្ចសន្យាឱ្យក្រុមហ៊ុនធ្វើការសាងសង់ហើយ

2023/05/05 10:52:37 am        684

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត រវាងក្រមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី( China Harbour Cambodia) ដើម្បីអនុញ្ញាតឱ្យក្រុមឆាយណា ហាបើរ ចាប់ផ្តើមធ្វើការសាងសង់នូវកំពង់ផែដ៏ថ្មីសន្លាងមួយនេះ។

ពីធីនេះដែរបានធ្វើនៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលបានធ្វើការចុះហត្ថលេខាដោយអ្នក​ឧកញ៉ា​ មាស ធំ អគ្គនាយកក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងលោកស្រី LAN QIULI នាយកគ្រប់គ្រងនៃការិយាល័យ China Harbour Cambodia រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

គួរជម្រាបថា កំពង់ផែពហុបំណងកំពត បានបើកការដ្ឋានក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការ​ជាមួយ​ទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត» នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អន ផត ឯ.ក ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន ដល់ ១០០,០០០តោនអាចចូលសំចតបាន។

ក្នុងការប្រតិបត្តិការអាជីវកម្មងាយស្រួលដល់អ្នកវិនិយោគទុនដូចជា ការនាំទំនិញចេញចូលក្នុង​ប្រទេស និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឲ្យធ្វើចំណេញ​ទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ។

បើតាមលោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិរបស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថា ការសម្រេចចិត្តក្នុងការធ្វើការវិយោគនៅកម្ពុជា ដោយសារតែក្រុមហ៊ុន បានមើលឃើញពីការរីកចំរើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជា​ប្រទេសកម្ពុជា​បានរងនូវសំពាធនៃជំងឺកូវីដ តែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។

លោក Eddie k. Abbas បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការ​វិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀត ជាពិសេសអាចធ្វើការប្រកួតប្រជែង​ជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ដែលជួយ សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូន​ចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។

ក្រុមហ៊ុន បានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២១ ហើយបាននឹងកំពុងពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ននេះកំពង់ផែបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យក្នុងការប្រតិបត្តិការការងារ។ ក្រុមហ៊ុនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់​គុណភាពសេវាកម្មតាម​រយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើន​សម្ថភាពនិងបន្តពង្រឹង​សមត្ថភាពដល់កម្មករនិងបុគ្គលិកជំនាញៗក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីពន្លឿនប្រតិបត្តិការការងារដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់សម្រាប់អតិថិជន និងអ្នកប្រើប្រាស់កំពង់ផែផងដែរ៕

អត្ថបទដែលទាក់ទង

ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
2026/07/09 02:46:11 pm        1
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
2026/07/04 03:37:38 pm        1
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
2026/06/25 02:14:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ

2026/07/10 11:34:32 am
​កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ
2026/07/10 11:26:36 am
​មនុស្សជិត១០.០០០ នាក់ស្លាប់ក្នុងរលកកម្ដៅនៅអឺរ៉ុប ដោយមានអ្នកស្លាប់ជាង៥.០០០នាក់នៅអាល្លឺម៉ង់
2026/07/10 11:23:07 am
​មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ
2026/07/10 11:21:02 am
​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ
2026/07/10 11:16:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am