ក្រុមអ្នកតវ៉ាកំពុងប្រមូលផ្តុំគ្នាក្នុងទីក្រុងញ៉ូវយ៉ក ដើម្បីអំពាវនាវរកយុត្តិធម៌សម្រាប់លោក Jordan Neely ជាអ្នកដំណើរម្នាក់នៅរថភ្លើងក្រោមដី ដែលបានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីបុរសម្នាក់ធ្វើឲ្យគាត់ថប់ដង្ហើម។

វីដេអូនៃការវាយតប់គ្នា បានបង្ហាញលោក Neely អាយុ៣០ឆ្នាំ កំពុងតស៊ូខណៈបុរសម្នាក់ផ្សេងទៀតចាប់គាត់ហើយផ្តួលគាត់ឲ្យដួលទៅលើដី។
មន្ត្រីទីក្រុងញ៉ូវយ៉ក និយាយថាការស្លាប់នេះជាគឺជាករណីមនុស្សឃាត។ ពួកគេបានសាកសួរ និងបានដោះលែងទាហានម៉ារីនអាមេរិកម្នាក់អាយុ២៤ឆ្នាំ ដែលបានខ្ទប់ដង្ហើមលោក Neely។ នគរបាល និងរដ្ឋអាជ្ញាពេលនេះនឹងសម្រេចថាតើត្រូវចោទប្រកាន់ទាហានម៉ារីនរូបនេះឬយ៉ាងណា។

លោកNeely គឺជាអ្នកធ្វើត្រាប់តាមលោក Michael Jackson ដ៏ល្បីល្បាញម្នាក់ ដែលបានចូលរួមសម្តែងជាញឹកញាប់នៅទីលានTimes Square។ លោក Neely គឺជាបុរសជនជាតិស្បែកខ្មៅដ៏មានទេពកោសល្យស្រលាញ់ការរាំ។
មីងរបស់គាត់ លោកស្រី Carolyn Neely បានសរសេរនៅលើទំព័រ GoFundMe ដើម្បីប្រមូលថវិកាសម្រាប់សេវាបុណ្យសពរបស់លោក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ABC 7 បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នតវ៉ា ត្រូវបានគេរំពឹងថា បានប្រមូលផ្តុំគ្នានៅការិយាល័យមេធាវី តំបន់ Manhattan ដើម្បីអំពាវនាវឲ្យមានការចោទប្រកាន់ ដែលត្រូវបានប្តឹងទល់នឹងបុរសវ័យ២៤ឆ្នាំ ជាទាហានម៉ារីនអាមេរិកម្នាក់នេះ។