ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ដែលបានពិភាក្សាបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា ការធ្វើកូដកម្មរបស់ក្រុមអ្នកនិពន្ធកម្មវិធីទូរទស្សនស៍របស់ក្រុមផលិតខ្សែភាពយន្ត ហូលីវ៉ូដ របស់សហរដ្ឋអាមេរិក ដែលបានធ្វើនៅសប្ដាហ៍នេះ អាចបន្តរហូតដល់រដូវក្ដៅ និងអាចបន្តលើសពីនោះទៀត។

អំឡុងកូដកម្មដើរចេញពីការងាររយៈពេល៣ថ្ងៃ ដែលបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មភាពយន្ត ភាគីទាំង២ នៅតែមិនត្រូវរូវគ្នា ដោយភាគីនិមួយៗនៅតែបន្ទោសគ្នាចំពោះការបញ្ចប់ភ្លាមៗ នៃការចរចារយៈពេល១១ម៉ោង ដើម្បីបញ្ជៀសពីការធ្វើកូដកម្ម ។ ពុំមានការកំណត់ពេលវេលាសម្រាប់ការពិភាក្សាថ្មីនោះទេ។

ជម្លោះនេះ បង្ហាញពីការប៉ះទង្គិចគ្នា រវាងក្រុមអ្នកនិពន្ធ ដែលមើលឃើញថាខ្លួនឯងធ្វើការច្រើនជាង ប៉ុន្តែរកចំណូលបានតិចក្នុងយុគសម័យផ្សាយទំនើប ហើយស្ទូឌីយោព្យាយាមទប់ការចំណាយ ដើម្បីធ្វើឱ្យសេវាដកប្រាក់របស់ពួកគេទទួលបានផលចំណេញស្របពេលមានការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃអាជីវកម្មទូរទស្សន៍បែបប្រពៃណី និងការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ចមួយផ្សេងទៀត។ .
ប្រធានប្រព័ន្ធផ្សព្វផ្សាយមួយរូប ក៏ដូចជាក្រុមនាយកប្រតិបត្តិផ្សេងទៀត ដែលបានស្នើឲ្យមានការពិភាក្សាជាលក្ខណៈឯកជន បាននិយាយថា ពុំមានកម្លាំងជំរុញដើម្បីទទួលបានកិច្ចព្រមព្រៀងណាមួយទេនៅពេលនេះ។
យោងតាមអ្នកវិភាគមួយរូបមកពីមជ្ឈមណ្ឌលសេវាវិនិយោគិនMoody (Moody’s investors service) ការអូសបន្លាយកូដកម្ម អាចប៉ះពាល់ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលពឹងផ្អែកលើផ្នែកឌីជីថល និងបណ្ដាលឲ្យខ្វះខ្លឹមសារផ្សេងៗក្នុងការបំពេញចន្លោះប្រហោងពេលវេលា ដោយសារការបញ្ឈប់ចរន្តការងារបន្ថែម ដូចជាសិទ្ធិផ្សាយព័ត៌មានកីឡា ឬ កម្មវិធីថ្មីៗ ៕