ម្ចាស់ជំនួយសម្រាប់អាហ្វហ្គានីស្ថាន តស៊ូចំពោះការបង្ក្រាបលើស្ត្រី ដោយកាត់បន្ថយទឹកប្រាក់

2023/05/05 09:25:58 pm        340

មន្ត្រីផ្តល់ជំនួយសហរដ្ឋអាមេរិក ជាន់ខ្ពស់ម្នាក់ បានព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានកំពុងស្ថិតនៅក្នុងឆ្នាំដ៏ពិបាកនៅខាងមុខ ខណៈម្ចាស់ជំនួយរកមធ្យោបាយដោះស្រាយភាពប្រឈមចំពោះការបង្ក្រាបរបស់រដ្ឋបាលក្រុមតាលីបង់ទៅលើស្ត្រីនិងក្មេងស្រី វិបត្តិកាន់តែច្រើននៅជុំវិញពិភពលោក និងការផ្តល់មូលនិធិកាន់តែតិចគ្រប់យ៉ាងទាំងអស់។

ក្រុមតាលីបង់ បានដណ្តើមអំណាច កាលពីខែសីហា ឆ្នាំ២០២១ ខណៈកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញ បន្ទាប់ពីរយៈពេល២០ឆ្នាំនៃសង្គ្រាម។ កាលពីខែមុន ក្រុមតាលីបង់បញ្ជាដាក់បម្រាមលើស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យបម្រើការឲ្យអង្គការសហប្រជាជាតិ បន្ទាប់ពីបញ្ឈប់ស្ត្រីភាគច្រើនមិនឲ្យបម្រើការឲ្យក្រុមផ្តល់ជំនួយកាលពីខែធ្នូ។

លោកស្រី Samantha Power ប្រធានរដ្ឋបាល របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រាប់សារព័ត៌មានរ៉យទ័រថា យើងមិនដែលធ្វេសប្រហែសចំពោះបញ្ហានេះទេ ព្រោះតែជាការគួឲ្យអាណិត និងពុំអាចនៅស្ងៀមបាន។

លោកស្រី និយាយថា យើងនឹងរំពឹងទុកពីឆ្នំាដ៏លំបាកខ្លាំងនៅចំពោះមុខសម្រាប់ប្រជាជន​អាហ្វហ្គានីស្ថាន ​ដោយកត់សំគាល់ថា នៅក្នុងឆ្នាំ២០២២ ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) មានថវិកាច្រើន ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជាបន្តបន្ទាប់​នៃសង្គ្រាម​របស់រុស្ស៊ី លើអ៊ុយក្រែន ដែលអង្គការសហប្រជាជាតិ បានដាក់កំហុស​សម្រាប់ភាពកាន់​តែធ្ងន់ធ្ងរនៃវិបត្តិស្បៀងអាហារសកល។

លោកស្រី និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបង្កើតជម្រើដ៏លំបាកមួយចំនួននៅឆ្នាំនេះ​លើជំនួយ​មនុស្សធម៌សកល។

អង្គការសហប្រជាជាតិ នឹងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីព្យាយាមជួយមនុស្សរាប់​លាននាក់​ដែលកំពុងត្រូវការជំនួយ ដែលអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក Antonio Guterres បានសន្យាកាលពីថ្ងៃអង្គារ ប៉ុន្តែលោកបាននិយាយថាមូលនិធិជិតអស់ទៅហើយ ដោយ​មូលនិធិ៤,៦ ពាន់លានដុល្លារ ដែលអង្គការសហប្រជាជាតិ អំពាវនាវរក ទទួលបានតិចជាង ៧ភាគរយ៕ 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm