គណៈកម្មការនៃអ្នកជំនាញសុខភាពសកល នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ក្រោយ ដើម្បីសម្រេចតើថា ជំងឺ Covid-19 នៅតែជាគ្រាអាសន្នក្រោមវិធានការរបស់អង្គការសុខភាពពិភពលោក ឬយ៉ាងណា ជាកម្រិតមួយដែលជួយបន្តយកចិត្តទុកដាក់ជាអន្តរជាតិលើជំងឺរាតត្បាត។

កាលពីពេលដំបូង អង្គការសុខភាពពិភពលោក បានផ្តល់កម្រិតខ្ពស់បំផុតរបស់ខ្លួននៃភាពអាសន្នចំពោះជំងឺCovid-19 កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ហើយគណៈកម្មការបានបន្តអនុវត្តភាពអាសន្ននេះ ចាប់តាំងពីពេលនោះមក នៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងរៀងរាល់៣ខែម្តង។

ទោះជាយ៉ាងណា បណ្តាប្រទេសមួយចំនួន កាលពីពេលថ្មីនេះ បានចាប់ផ្តើមដករដ្ឋចេញ ពី គ្រាអាសន្នក្នុងប្រទេសនីមួយៗ ដូចជាសហរដ្ឋអាមេរិកជាដើម។
អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា លោកសង្ឃឹមថា នឹងបញ្ចប់ភាពអាសន្នជាអន្តរជាតិនេះ នៅឆ្នាំនេះ។
ទីប្រឹក្សាអង្គការសុខភាពពិភពលោក និងអ្នកជំនាញផ្ទៃក្នុង បានប្រាប់សារព័ត៌មានរ៉យទ័រថា នៅពុំទាន់មានមតិទូទៅនៅឡើយលើវិធីណាមួយដែលគណៈកម្មការអាចចេញសេចក្តីសម្រេចនេះ។ វាអាចធ្វើទៅបានដែលគ្រាអាសន្នអាចបញ្ចប់ ប៉ុន្តែវាពិតជាតានតឹងដើម្បី ផ្សព្វផ្សាយថា ជំងឺCovid-19 នៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ស្មុគស្មាញ។
ប្រភពព័ត៌មានមួយ ដែលដឹងច្បាស់ចំពោះការចរចា បាននិយាយថាការដកកម្រិតគ្រាអាសន្នសុខភាព សាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ឬ PHEIC ជាចំណាត់ថ្នាក់ អាចធ្វើឲ្យប៉ះពាល់ដល់ការផ្តល់មូល និធិសកល ឬកិច្ចប្រឹងប្រែងសហប្រតិបត្តិការ។