ស៊ែរប៊ី ៖ យោងតាមសារព័ត៌មាន N1 ទីភ្នាក់ងាររបស់ទូរទស្សន៍ CNN និង បណ្ដាញផ្សព្វផ្សាយរដ្ឋ RTS មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់និងជាង១០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងភូមិ Dubona កាលពីល្ងាចថ្ងៃព្រហស្បតិ៍របស់ប្រទេសស៊ែរប៊ី។
ជនសង្ស័យមវ័យ២០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានសម្លាប់មនុស្ស៨នាក់ និងយ៉ាងហោចណាស់១៤នាក់ រងរបួសក្នុងការបាញ់សម្លាប់រង្គាលលើកទី២នៅសប្ដាហ៍នេះ ។
ខ្មាន់កាំភ្លើង បានបាញ់ដោយប្រើអាវុធស្វ័យប្រវត្តិមួយដើមចេញពីរថយន្តដែលកំពុងបើកបរជិតភូមិមួយចម្ងាយ៦០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានី បេលក្រាដ។
នៅព្រឹកថ្ងៃសុក្រនេះ សារព័ត៌មានរបស់ប្រទេសស៊ែរប៊ី បាននិយាយថា កងកម្លាំងនគរបាលពិសេស បានទៅដល់ភូមិ Mladenovac និងភូមិ Dubonaជាទីដែលការបាញ់ប្រហារលើកទី២បានកើតឡើង។
ហេតុការបាញ់ប្រហារសម្លាប់រង្គាលនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសស្ថិតក្នុងតំបន់បាល់កង់មួយនេះត្រូវគក្រើកដោយដំណឹងនៃការបាញ់ប្រហារដោយក្មេងប្រុសជំទង់វ័យ១៣ឆ្នាំ ទៅលើក្រុមមិត្តរួមថ្នាក់ និងគ្រូបង្រៀនរបស់គេក្នុងរដ្ឋធានី Belgrade។
ប្រទេសស៊ែរប៊ី បានរឹតបន្តឹងសិទ្ធិកាន់អាវុធដល់កម្រិតខ្ពស់បំផុត នៅក្នុងពិភពលោកប៉ុន្តែការបាញ់សម្លាប់រង្គាលបែបនេះ កម្រកើតមានណាស់៕

