ឥណ្ឌា៖ អ្នកជំងឺម្នាក់បានដេកលើដីនៅខាងក្រៅមន្ទីរពេទ្យមួយ ក្នុងភាគខាងជើងទីក្រុងម៉ាទូរ៉ាកាលពីថ្ងៃពុធ ខណៈសេវាថែទាំសុខភាពនៅទូទាំងប្រទេសនៅតែទ្រុឌទ្រោម ដោយការផ្ទុះឡើងករណីឆ្លងជំងឺ COVID-19 ច្រើនលើសលុប។

អ្នកកំដរស្ត្រីអ្នកជំងឺម្នាក់បាននិយាយថា ពួកគេបានកំពុងរង់ចាំច្រើនម៉ោងមកហើយ។ ក្រុមគ្រូពេទ្យមិនបានទទួលមើលអ្នកណាម្នាក់ទេ ដោយនិយាយថាយកអ្នកជំងឺទៅផ្ទះវិញទៅ។ រលកដ៏ធំនៃការឆ្លងមួយចាប់តាំងពីខែមេសា បានរុញដោលប្រព័ន្ធថែទាំងសុខភាពរបស់ប្រទេសឥណ្ឌា ធ្លាក់ចូលក្នុងគ្រោះមហន្តរាយ។ កាលពីថ្ងៃពុធ មនុស្សម្នាបានរង់ចាំយ៉ាងអស់សង្ឃឹមដើម្បីបញ្ចូលអុកស៊ីសែន សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួននៅលើផ្លូវនានានៃទីក្រុងមូរ៉ាដាបាត ចម្ងាយប្រហែល ១៦០គីឡូម៉ែត្រភាគខាងកើតទីក្រុងញូដេលី។
លោក ម៉ាល់ខាន់ ដែលបានកំពុងរង់ចាំចាប់តាំងពីម៉ោង ៥ព្រឹកបាននិយាយថា អ្នកជំងឺនៅផ្ទះមិនស្រួលទេ ហើយពេលវេលាក៏ខើចខ្លីដែរ។ រដ្ឋឧត្តាប្រទេស ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌា បានអនុវត្តវិធានការបិទខ្ទប់រយៈពេល ៥ថ្ងៃនៅសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន