ប្រទេសចិនចេញរបាយការណ៍ស្តីពីការវាយប្រហារតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់កណ្តាល CIA របស់សហរដ្ឋអាមេរិកលើប្រទេសដទៃទៀត​

2023/05/05 11:01:41 pm        366

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ចិន​បានចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​បង្ហាញ​ពី "​អាណាចក្រ​ក្រុមចោរ​ព័ត៌មានវិទ្យា​" នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​ចារកម្ម​សម្ងាត់​កណ្តាល (CIA) សហរដ្ឋអាមេរិក ដែលជា​ទីភ្នាក់ងារ​ស៊ើបការណ៍​ចារកម្ម​សម្ងាត់​ដ៏​សំខាន់​មួយ ​របស់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​របស់​ប្រទេស​នេះ​។​

​របាយការណ៍​រួម​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ឆ្លើយតប​រហ័ស​មេរោគ​កុំព្យូទ័រ របស់​ចិន និង​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត ៣៦០ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង បាន​និយាយថា រយៈពេល​ជា​យូរ​មកហើយ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA បាននិងកំពុង​រៀបចំ​ដោយ​សម្ងាត់​នូវ "​ចលនា​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​" និង "​បដិវត្តន៍​ពណ៌​" នៅ​ជុំវិញ​ពិភពលោក​។​

​របាយការណ៍​នេះ​បានបង្ហាញ​ព័ត៌មាន​លម្អិត​សំខាន់ៗ​ នៃ​ឧបករណ៍​ដែល​ទីភ្នាក់ងារ ​CIA បាន​ប្រើ​សម្រាប់​ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​ព័ត៌មាន​លម្អិត​លើ​ករណី​សន្តិសុខ​តាម​អ៊ីនធឺណិត​ជាក់លាក់​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត​។​

​របាយការណ៍​នោះ​ក៏បាន​និយាយថា ទីភ្នាក់ងារ CIA បាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ផ្តួលរំលំ ឬ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ជាង ៥០ប្រទេស​ផ្សេងទៀត ទោះបីជា​ទីភ្នាក់ងារ​នេះ បាន​ទទួលស្គាល់ថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ចំនួន ៧ ដែល​បង្កឱ្យមាន​ភាពចលាចល​នៅក្នុង​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន​ក៏ដោយ​៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm