កម្ពុជា៖ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ លោក Ng Ser Miang អនុប្រធានទី១គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តំណាងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានមានប្រសាសន៍ថាក្នុងនាមប្រធាន Thomas Bach សូមអបអរសាទរ ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលនេះ ។
លោកក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានដឹកនាំ កីឡាកម្ពុជាមានការរីកចម្រើន ហើយលើសពីនេះការធ្វើម្ចាស់ផ្ទះពហុកីឡាតំបន់អាស៊ីអាគ្នេយ៍ ដោយឈរលើការលើកកម្ពស់សន្តិភាព និងពង្រឹងមិត្តភាព ដែលនេះជាស្មារតីក្នុងកីឡា៕