
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងអំឡុងកិច្ចប្រជុំនៃបណ្តាប្រទេសសមុទ្រខ្មៅក្នុងរដ្ឋធានីទួរគី កាលពីថ្ងៃព្រហស្បតិ៍ (៤ ឧសភា) បន្ទាប់ពីទង់ជាតិអ៊ុយក្រែនត្រូវបានលើកឡើងក្នុងអំឡុងពេលសុន្ទរកថារបស់អ្នកតំណាងរុស្ស៊ី។
ក្រុមគណៈប្រតិភូអ៊ុយក្រែនបានប៉ះទង្គិចជាមួយក្រុមមន្ត្រីសន្តិសុខ ដែលព្យាយាមទាញពួកគេចេញ នៅពេលពួកគេស្រែកតវ៉ា និងកាន់ទង់ជាតិនៅក្បែរប្រធានគណៈប្រតិភូរបស់រុស្ស៊ី ខណៈដែលលោកស្រីព្យាយាមនិយាយទៅកាន់សភា។
រូបភាពនៃការប៉ះទង្គិចគ្នាត្រូវបានបង្ហោះដោយសភាទួរគីនៅលើគេហទំព័ររបស់ខ្លួន ហើយប្រធានសភាលោក Mustafa Sentop បានដាក់ការស្តីបន្ទោសយ៉ាងខ្លាំង។
នៅមុននោះបន្តិច គណៈប្រតិភូអ៊ុយក្រែនបានដាល់គណៈប្រតិភូរុស្សីម្នាក់ចំកណ្ដាលមុខ បន្ទាប់ពីទង់ជាតិអ៊ុយក្រែន ត្រូវបានគ្រវែងចេញទៅឆ្ងាយ ដើម្បីបញ្ឈប់មិនឲ្យលោកឈរពាំងការថតរូបក្នុងវីដេអូសម្ភាសន៍ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូរបស់រុស្ស៊ី៕