UN៖ ពុំមាននាវាថ្មីៗត្រូវបានអនុញ្ញាតកាលពីថ្ងៃសុក្រ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ របស់អ៊ុយក្រែននោះទេ

2023/05/06 11:12:14 am        117

ប្រទេសអ៊ុយក្រែន រុស្ស៊ី ទួរគី និងអង្គការសហប្រជជាតិ កាលពីថ្ងៃសុក្រទី៥ ខែ ឧសភា ពុំបានអនុញ្ញាតឲ្យនាវាថ្មីៗណាមួយស្ថិតនៅក្រោមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន នៅសមុទ្រខ្មៅដោយសុវត្ថិភាពនោះទេ។

អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថា ការត្រួតពិនិត្យប្រចាំថ្ងៃលើនាវាដែលត្រូវបានអនុញ្ញាតកាលពីពេលមុន នៅបន្ត។

ក្រុមមន្ត្រីមកពីភាគីទាំង៤ បានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមមួយ(JCC)នៅក្នុងទីក្រុងអ៊ីស្តង់ ប៊ុល សម្រាប់អនុវត្តកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅ ដែលបានព្រមព្រៀងកាលពីខែកក្កដា។

នៅក្នុងសម្រង់ខ្លឹមសារសង្ខេបនៃលិខិតដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា រុស្ស៊ីបានប្រាប់សមភាគីមជ្ឈមណ្ឌលសម្របសម្រួលរួមកាលពីខែមុនថា ខ្លួននឹងមិនយល់ព្រមឲ្យ នាវាថ្មីៗណាមួយចូលរួមឡើយ ប្រសិនបើប្រតិបត្តិកររបស់ពួកគេមិនធានាថា ច្រកផ្ទេរទាំងនោះ នឹងធ្វើឡើងនៅត្រឹមថ្ងៃទី១៨ ខែឧសភា ជាកាលបរិច្ឆេទបិទកិច្ចព្រមព្រៀងតាមការរំពឹងទុក។ ប្រទេសអ៊ុយក្រែន បាននិងកំពុងដាក់ជូនបញ្ជីនាវារាល់ថ្ងៃដែលត្រូវបានអនុញ្ញាត។ ពេលទទួលបានការអនុញ្ញាត នាវាទាំងនោះក្រោយមក ត្រូវបានពិនិត្យដោយមន្ត្រីមជ្ឈមណ្ឌល សម្របសម្រួលរួម នៅជិតប្រទេសទួរគី មុនពេលធ្វើដំណើរទៅកាន់កំពុងផែសមុទ្រខ្មៅរបស់​អ៊ុយក្រែន ​តាមច្រករបៀងមនុស្សធម៌ដែនសមុទ្រ ​ដើម្បីប្រមូលទំនិញរបស់ពួកគេ ហើយត្រលប់​ទៅកាន់ដែនទឹកប្រទេសទួរគីវិញ ​សម្រាប់ការត្រួតពិនិត្យចុងក្រោយ។

អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានសម្របសម្រួលកិច្ចព្រមព្រៀងការនាំចេញគ្រាប់​ធញ្ញជាតិ​នៅសមុទ្រខ្មៅដើម្បីជួយដោះស្រាយវិបត្តិស្បៀង​អាហារសកល ដែលត្រូវបធ្លាក់​ដុនដាបដោយសង្គ្រាម​របស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

ទន្ទឹមនឹងនេះដែរ រុស្ស៊ី ​បានទទួលយកកិច្ចព្រមព្រៀង ​រយៈពេល៣ឆ្នាំ ​ដែលអង្គការសហប្រជាជាតិ បាន​ព្រមព្រៀងដើម្បីព្យាយាមជួយ​ និងដកចេញឧសបសគ្គ​ចំពោះគ្រាប់ធញ្ញជាតិ និងការនាំចេញជីរបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am