អង្គការសុខភាពពិភពលោក ប្រកាសបញ្ចប់គ្រាអាសន្នសុខភាពសកលជំងឺ Covid

2023/05/06 06:17:30 pm        192

លោក វេជ្ជបណ្ឌិត Ghebreyesus និយាយថា វាជាក្តីសង្ឃឹមដ៏ធំធេង ដែលខ្ញុំប្រកាសថា ជំងឺ Covid-19 បានបញ្ចប់គ្រាអាសន្នសុខភាពសកល។

អគ្គនាយកអង្គការសុខភាពពិភពលោក កាលពីថ្ងៃសុក្រ បានប្រកាសថា លោកបញ្ចប់គ្រាអាសន្ន ដែលលោកប្រកាសសម្រាប់ជំងឺ Covid-19 រយៈពេលជាង៣ឆ្នាំកន្លងទៅនេះ ដែលកំណត់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង ៦,៩លាននាក់ បង្អាក់សេដ្ឋកិច្ចពិភពលោក និងបានបំផ្លាញសហគមន៍នានា។

ចំណាត់ការនេះ បានធ្វើឡើង១ថ្ងៃបន្ទាប់ពីគណៈកម្មការគ្រាអាសន្នរបស់អង្គការ សុខភាព​ពិភពលោក បានណែនំាទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ ឲ្យប្រកាសបញ្ចប់ចំពោះវិបត្តិជំងឺកូរ៉ូណា។

ប៉ុន្តែប្រមុខអង្គការសុខភាពពិភពលោក បានព្រមានថា ការបញ្ចប់គ្រាអាសន្ននេះ ពុំមែនមានន័យថាជំងឺ Covid ចប់នោះទេ ខណៈជាការគំរាមផ្នែកសុខភាពសកល។

រឿងរ៉ាវអាក្រក់បំផុត ដែលប្រទេសណាមួយអាចធ្វើនៅពេលឥឡូវនេះ គឺត្រូវប្រើប្រាស់ព័ត៌មាននេះ ជាហេតុផល ដើម្បីសូមឲ្យកាត់បន្ថយការការពាររបស់ខ្លួន និងរុះរើប្រព័ន្ធដែលខ្លួនបានបង្កើតឡើង ឬដើម្បីបញ្ជូនសារទៅកាន់ប្រជាជនរបស់ខ្លួនថា​ ជំងឺ Covid-19 គ្មានអ្វីត្រូវបារម្ភពីវាទៀតទេ។

នៅក្នុងតំបន់ជាច្រើននៃពិភពលោក ​ការធ្វើតេស្តបានថយចុះបន្តិចម្តង ហើយប្រជាជន បានបញ្ឈប់ការពាក់ម៉ាស់យ៉ាងទូលំទូលាយ។

ដោយបញ្ចប់គ្រាអាសន្ន អាចមានន័យថា កិច្ចសហការអន្តរជាតិ​ ឬកិច្ចប្រឹងប្រែងផ្តល់មូលនិធិ ក៏បាន​នាំទៅរកការកញ្ចប់​ ឬផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ទោះបីជាមនុស្សជាច្រើនបាន​សម្រប​ខ្លួនរួចរាល់ ខណៈជំងឺរាតត្បាតបានថយចុះក្នុងតំបន់ខុសៗគ្នា។

ដូចជាប្រទេសមួយចំនួន​ផ្សេងទៀតដែរ​ សហរដ្ឋអាមេរិក ​បានចាប់ផ្តើម​ដករដ្ឋចេញពីគ្រាអាសន្ន​ក្នុងស្រុក ​សម្រាប់ជំងឺCovid-19 ដែលមានន័យថា ខ្លួនបញ្ឈប់ការចំណាយប្រាក់សម្រាប់វ៉ាក់សាំង និងការធ្វើតេស្តសម្រាប់មនុស្សជាច្រើន ​និង​ផ្លាស់ប្តូរ​ការទទួលខុសត្រូវ ​ចំពោះទីផ្សារពាណិជ្ជកម្ម។ បន្តមក កាលពីថ្ងៃសុក្រ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ត្រីសុខភាព​សាធារណៈសហរដ្ឋអាមេរិក ជាន់ខ្ពស់ម្នាក់ លោកស្រី Rochelle Walensky នឹងលាលែង​ពីតំណែង​នៅចុងខែមិថុនាពីតួនាទីរបស់លោកស្រី ​ជានាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និងបង្ការជំងឺ (CDC)។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm