ជំងឺ COVID-19 បង្ក​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​កិច្ចប្រជុំ G7 បន្ទាប់ពី​ប្រតិភូ​ឥណ្ឌា​ធ្វើ​តេស្ត​វិជ្ជមាន​

2021/05/06 05:47:50 pm        172

​អង់គ្លេស៖ កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​ដែល​មាន ​ឧស្សាហកម្ម​លូត​សាល់​ទាំង​៧ ឬ G7 នៅ​ទីក្រុង​ឡុង​ដ៍​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​កាលពី​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​ និង​ក្រុម​ប្រតិភូ​របស់​លោក​ទាំងមូល​បាន​និយាយ​ថា​ ពួកគេ​កំពុង​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់ពី​សមាជិក​គណៈ​ប្រតិភូ ២​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​ លោក Subrahmanyam Jaishankar បាន​ដក​ខ្លួន​ចេញពី​ការ​ប្រជុំ​ដោយ​ផ្ទាល់​នៅ​ជំនួប​ក្រុម​ប្រទេស ៧ នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​ ដោយ​សារ​តែ​ការ​ប្រឈម​នឹង​ផ្ទុះ​រាលដាល​វីរុស​កូ​រ៉ូ​ណា​។​ ចក្រភព​អង់គ្លេស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​រយៈពេល ៣​ថ្ងៃជា​ព្រឹត្តិការណ៍ G7 លើកដំបូង​ក្នុង​រយៈពេល ២​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ផ្តល់​ឱកាស ​ដើម្បី​ចាប់ផ្ដើម​ចំណង​ការទូត​ទល់មុខ​គ្នា​ឡើងវិញ និង​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​លោក​ខាង​លិច ​ដើម្បី​បង្ហាញ​នូវ​ការ​រួប​រួម​គ្នា​ប្រឆាំង​ នឹង​ការ​គំរាម​កំហែង​នានា​ពី​ចិន និង​រុស្ស៊ី​។​

​ប្រទេស​ឥណ្ឌា​ដែល​បច្ចុប្បន្ន​កំពុង​ទទួល​រង ​នូវ​ការ​កើន​ឡើង​ធ្ងន់ធ្ងរ​បំផុតនៅ​លើ​ពិភពលោក ​ដោយសារ​ករ​ណី​ឆ្លង​ជំងឺ COVID-19 កំពុង​ចូលរួម​ក្នុង​ជំនួប​ក្រុម​ប្រទេស G7 ក្នុងនាម​ជា​ភ្ញៀវ ដែល​គ្រោង​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ពុធ​។ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌារូប​នេះ ​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វី​ទ័​រ​ថា​ គេ​បាន​ដឹង​កាលពី​ល្ងាច​ម្សិល​មិញ ​អំពី​ការ​ប្រឈម​នៃ​ការ​ផ្ទុះ​ករណី​វិជ្ជមាន​ជំងឺ Covid-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm