រដ្ឋមន្ត្រីសន្តិសុខក្រសួងមហាផ្ទៃលោក Alejandro Mayorkas បានិយាយថា សហរដ្ឋអាមេរិក នឹងបញ្ជាក់ចុងក្រោយនៅត្រឹមថ្ងៃទី១១ ខែ ឧសភា នូវច្បាប់ថ្មី ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោនចំពោះជនអន្តោប្រវេសន៍ជាច្រើន ដែលត្រូវបានចាប់ខ្លួននៅពេលកំពុងឆ្លងកាត់ព្រំដែនម៉ិចស៊ីក-អាមេរិកដោយខុសច្បាប់។

ស្ថិតនៅក្រោមច្បាប់ថ្មីនេះជនអន្តោប្រវេសន៍នឹងសន្និដ្ឋានពីភាពគ្មានសិទ្ធសម្រាប់សិទ្ធជ្រកកោន ប្រសិនបើពួកគេបានឆ្លងកាត់ប្រទេសមួយផ្សេងទៀត ក្នុងផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការស្វែងរកការការពារ ឬប្រសិនបើពួកគេមិនបានប្រើប្រាស់ផ្លូវស្របច្បាប់ណាមួយ មកកាន់សហរដ្ឋអាមេរិក។

វិធានការគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងការដោះស្រាយការកើនឡើងតាមរំពឹងទុកក្នុងការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ នៅពេលវិធានការជំងឺ Covid-19 ដែលគេដឹងក្នុងមាត្រា៤២នឹងបញ្ចប់នៅសប្តាហ៍ក្រោយ រួមជាមួយគ្រាអាសន្នសុខភាពសាធារណៈជំងឺរាតត្បាតដ៏ទូលំទូលាយ។