ភ្ញៀវលើកដំបូង រួមមានទាំងតារាភាពយន្ត និងជាអ្នករៀបចំកម្មវិធីទូរទស្សន៍ អង់គ្លេសលោក Stephen Fry បានមកដល់ព្រះវិហារ Westminster Abbey ទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍នេះ ដើម្បីចូលរួមក្នុងពិធីឡើងសោយរាជ្យរបស់ព្រះមហាក្សត្រឆាលស៍ទី៣។

ភ្ញៀវជាច្រើនបានដើរឆ្លងកាត់សន្តិសុខ ដើម្បីចូលមកក្នុងអគារជាប្រវត្តិសាស្ត្រ មុនពេលចូលរកកៅអីរបស់ពួកគេនៅខាងក្នុង។
ព្រះមហាក្សត្រឆាលស៍ មានព្រះជន្ម៧៤ ព្រះវស្សា និងព្រះអគ្គមហេសី Camila នឹងត្រូវគ្រងម្កុដមានពន្លឺចាំផ្លេកៗ ប៉ុន្តែមានពិធីសាសនាដ៏អធិកអធមតាមប្រពៃណី ដែលមានមកតាំងពីប្រមាណ១ពាន់ឆ្នាំមកនេះ។
