សៀមរាប ៖ ការប្រកួតម៉ារ៉ាតុងដើរចំងាយ២០ គម ( បុរស-នារី) នៅម៉ោង៤:២០នាទីរសៀលនេះ បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន១៥.រូប ផ្នែកបុរសចំនួន០៩រូប ផ្នែកនារីចំនួន០៦រូប មកពី៦ប្រទេស រួមមាន : កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ។
គួររំលឹកថា ការប្រកួតដើរប្រណាំង គឺជាវិញ្ញាសាចុងក្រោយផ្នែកកីឡាអត្តពលកម្មក្នុងខេត្តសៀមរាប បន្ទាប់ពីការប្រកួតរត់ម៉ារ៉ាតុងចំងាយ៤២.១៩៥គម បានបញ្ចប់កាលពីព្រឹកមិញ ។







