កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាពលរដ្ឋអ៊ីស្រាអែលរ៉ាប់ម៉ឺននាក់ បានចូលរូមបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងផែនការជម្លោះរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដើម្បីរឹតបន្តឹងការគ្រប់គ្រងតុលាការកំពូល ។

កំណែទម្រង់គ្រោងទុក ដែលនឹងផ្តល់ការគ្រប់គ្រងរបស់រដ្ឋាភិបាលលើការតែងតាំងចៅក្រមនៅតុលាការកំពូល និងអនុញ្ញាតឲ្យសភាបដិសេធន៍សេចក្តីសម្រេចជាច្រើននោះ បានផ្អាក ក្រោយក្រុមប្រឆាំងរៀបចំបាតុកម្មទ្រង់ទ្រាយធំបំផុតពុំធ្លាប់ដែលមាននៅអ៊ីស្រាអែល ដែលបច្ចុប្បន្នការតវ៉ារបស់ពួកគេ បានឈានដល់ ១៨សប្តាហ៍ជាប់ៗគ្នាហើយ ។

រដ្ឋាភិបាលអ៊ីស្រាអែល បានចោទប្រកាន់ចៅក្រមសកម្មជនថាបានដណ្តើមយកដោយខុសច្បាប់តួនាទីរបស់សភា ហើយពួកគេអះអាងថា កំណែទម្រង់ ត្រូវការជាចាំបាច់ ដើម្បីស្តាតុល្យភាពរវាងតុលាការ និងអ្នកនយោបាយជាប់ឆ្នោត ។
ក្រុមបាតុករ បានជួបជុំគ្នានៅកណ្តាលទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញការជំទាស់របស់ពួកគេចំពោះផែនការដែលពួកគេយល់ឃើញថា ជាការគំរាមកំហែងសុវត្ថិភាពដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ៕