ភ្នំពេញ៖ ការប្រកួតកីឡាប៊ីយ៉ា(ស្នុកឃ័រ) ក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី៧ខែឧសភានេះ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់ ស្ថិតនៅផ្សារទំនើបអ៊ីអន សែនសុខជាន់ទី៣។
ប្រភេទកីឡានេះ មានប្រទេស១០ចូលរួមប្រកួតដែលក្នុងរួមមាន៖ ប្រទេសកម្ពុជា ប្រទេសប្រុយនេដារ៉ូសាឡឹម ប្រទេសឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម។
ប្រភេទកីឡាប៊ីយ៉ា ចែកជា១០វិញ្ញាសា ក្នុងនោះរួមមាន៖ទី១. ប៊ីយ៉ាភូល ឯកត្តជនបុសរ ទី២.ប៊ីយ៉ាភូល គូរបុរស ទី៣.ប៊ីយ៉ាស្នូកឃ័រ ឯកត្តជនបុរស ទី៤.ប៊ីយ៉ាស្នូកឃ័រ គូបុរស ទី៥.ប៊ីយ៉ាស្នូកឃ័រគ្រាប់ក្រហម៦ ឯកត្តជនបុរស ទី៦.ប៊ីយ៉ាស្នូកឃ័រគ្រាប់ក្រហម គូរបុសរ ទី៧.ប៊ីយ៉ាអង់គ្លេស ឯកត្តជនបុរស ទី៨.ប៊ីយ៉ាការ៉ុម១បាំង ឯកត្តជននារី ទី៩.ប៊ីយ៉ាការ៉ុម៣បាំង ឯកត្តជននារី និងទី១០.ប៊ីយ៉ាការ៉ុម៣បាំងឯកត្តជន បុរស។





