ភ្នំពេញ ៖ ឯកអគ្គរាជ ទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា បានជំរាបលោកជំទាវកិត្តិ សង្គហបណ្ឌិត ថា ឯកឧត្តម ម៉ាហា ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងមកធ្វើ ទស្សន កិច្ច ជាផ្លូវរដ្ឋ នៅ កម្ពុជា នាដើម ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។
ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយលោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជា មួយ ព្រឹទ្ធ សភា រដ្ឋសភា និងអធិការកិច្ច នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៦ ខែ សី ហា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឯកអគ្គរាជទូត ម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះ លោក ជំទាវ ឧប នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និង សុំការណែនាំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និង រាជ រដ្ឋាភិបាលប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ថែម ទៀត ពិសេសលើ កិច្ច ការ ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា ។
ឯកឧត្តម ថា កន្លងមក ម៉ាឡេស៊ី ជា ប្រ ទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិត មក ដល់ បច្ចុប្បន្ន មាន អ្នក វិនិ យោគ ទុនម៉ាឡេស៊ីប្រមាណជាង៤០០ ក្រុម ហ៊ុន កំ ពុង រក ស៊ី នៅ កម្ពុជា ។ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរាជទូត ក៏បានចាប់អារម្មណ៍ចំពោះការ រីក ចំ រើន របស់កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស ចរណ៍ ពិ សេស វិស័យសំណង់ ដែលកំពុងបំរើឲ្យ ផលប្រយោជន៍ របស់ប្រ ជាជន និងជំនឿ ទុក ចិត្ត ដល់អ្នកវិនិយោគបរទេសផងដែរ ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម ប្រមុខដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហ ប្រតិ បត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជា បានចាត់ទុកប្រទេសម៉ាឡេស៊ី ជា មិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្ន មានន័យថា ចាប់តាំងពីកម្ពុជាមានការ លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការចូលរួមស្វែងរក សន្តិ ភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជា កំពុង មាន ការរីក ចំរើនគួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែល មាន សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំក្នុង ជំរុញ លើកកំពស់ កិច្ច សហការ និងការពារដៃគូរវិនិយោគទុនទាំងអស់ តាមរយៈ នៃការ ប្រឆាំង អំពើពុករលួយ ដោយ ឈរលើស្មារតីអនុវត្ត អភិក្រមទាំង៥ ឲ្យកាន់ តែមានប្រ សិទ្ធិ ភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
តាមរយៈឯកឧត្តម ឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោក ជំ ទាវ ម៉ែន សំអន បានសំដែងនូវជំនឿយ៉ាង មុតមាំថា ចំណង មិត្តភាព សាម គ្គី ភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ នឹង កាន់ តែ ប្រ សើរ និង រីក ចំ រើន រឹងមាំថែមទៀត ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បី ទទួល ស្វាគមន៍ ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលនឹងមក ដល់ កម្ពុជា នា ពេល ខាង មុខដ៏ខ្លី ៕

